តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបន្តឡើងថ្លៃ ៣% ស្របពេលតម្លៃលុយដុល្លារបានធ្លាក់ចុះ
- BY
- Pheakdey
- October 27, 2022
តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបានបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ។ បើគេធ្វើការប្រៀបធៀបតម្លៃប្រេងនៅពេលនេះជាមួយនឹងតម្លៃប្រេងនៅក្នុងវគ្គមុនគឺគេមើលឃើញថា តម្លៃប្រេងបានបន្តកើនឡើងចំនួន ៣%បន្ថែមទៀតពីលើតម្លៃប្រេងដែលខ្ពស់ស្រាប់ទៅហើយ ខណៈក្រុមអ្នកជំនាញបានព្យាការណ៍ថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតផងដែរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

បើយោងតាមវិទ្យាស្ថាន West Texas Intermediate (WTI) របស់អាមេរិកបានដាក់ការព្យាករណ៍ថា តម្លៃប្រេងសកលអាចនឹងបន្តកើនឡើង ០,៣%បន្ថែមទៀត ឬស្មើនឹង ២៥សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលត្រូវឡើងដល់ ៩៥,៩៤ ដុល្លារ។ ចំពោះតម្លៃប្រេងឆៅនៅអាមេរិកអាននឹងបន្តកើនឡើងចំនួន ០,២% ឬស្មើនឹង ១៩សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលអាចកើនដល់ ៨៨,១០ដុល្លារ។ ប្រភពខាងលើបានបន្តថា ការកើនឡើងនៃតម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ស្តុកប្រេងឆៅនៅអាមេរិកផងដែរ ខណៈតម្លៃលុយដុល្លារអាមេរិកបន្តធ្លាក់ចុះទៀបជាងមុន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






