ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះស៊ីក្លូនស៊ីត្រាងបានឆក់យកជីវិតពលរដ្ឋបង់ក្លាដែស ២៨នាក់​ ខណៈជិត ៥លាននាក់ផ្សេងទៀតត្រូវរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់

    BY Khmernote Media October 27, 2022
    ព្យុះស៊ីក្លូនស៊ីត្រាងបានឆក់យកជីវិតពលរដ្ឋបង់ក្លាដែស ២៨នាក់​ ខណៈជិត ៥លាននាក់ផ្សេងទៀតត្រូវរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់

    បង់ក្លាដែស៖ យ៉ាងហោចណាស់មានពលរដ្ឋបង់ក្លាដែលចំនួន​ ២៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះស៊ីក្លូនស៊ីត្រាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃពុធ ទី២៦ ខែតុលានេះ។ គួរបញ្ជាក់ថា ព្យុះស៊ីក្លូនស៊ីត្រាងត្រូវបានគេចាត់ទុកជាព្យុះដ៏មានគ្រោះថ្នាក់មួយ ខណៈនាពេលកន្លងមកក្រុមអ្នកជំនាញបានព្យាករណ៍ថា ព្យុះនេះអាចមានកម្រិតគ្រោះថ្នាក់ស្មើនឹងព្យុះនៅសមុទ្រអាត្លង់ទិច ឬស្នើនឹងព្យុះទីហ្វុងនៅមហាសមុទ្រប៉ាស៊ីហ្វិក។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែលបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមាន ៤នាក់ ជាក្រុមអ្នកបើកទូកបូមខ្សាច់ដែលបានបាត់ខ្លួនក្នុងអំឡុងពេលពួកគាត់កំពុងធ្វើដំណើរនៅលើសមុទ្រ ហើយក៏ត្រូវព្យុះបោកពន្លិចទូកយ៉ាងឆាប់រហ័សតែម្តង។ ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ ឥទ្ធិពលនៃព្យុះស៊ីក្លូនស៊ីត្រាងបានធ្វើឲ្យពលរដ្ឋបង់ក្លាដែសជិត ៥លាននាក់ត្រូវរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស ខណៈពលរដ្ឋជាង ១លាននាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីទៅរកកន្លែងសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: