ខ្សែប្រយុទ្ធ Mauro Icardi សង្ឃឹមថាអាចនឹងផ្ទេរទៅកាន់ Manchester United នៅរដូវក្ដៅក្រោយ
- December 31, 2018
បន្ទាប់ពីការខ្វះសំណាងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបអធិរាជសរ Real Madrid របស់ខ្សែប្រយុទ្ធ Mauro Icardi រួចមក ពេលនេះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះសង្ឃឹមថានឹងអាចផ្ទេរទៅកាន់ទឹកដី Old Trafford នៅក្នុងរដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Inter Milan រូបនេះគឺចង់ចូលរួមប្រកួតប្រជែងគ្រប់វិស័យជាពិសេសបានចូលរួមលេងជាមួយនឹងក្លឹបដែលកំពុងប្រកបអាជីពក្នុងលីគកំពូលធំៗ។ ការមានបំណងចង់ចូលរួមជាមួយនឹងក្លឹបធំៗដោយងាកចេញពីក្លឹប Inter Milan ក្នុងក្របខ័ណ្ឌ Italia Serie A របស់ខ្សែប្រយុទ្ធ Mauro Icardi នេះ ដោយសារតែក្រោយរួមរស់ជាមួយនឹង Inter Milan អស់រយៈពេលច្រើនឆ្នាំខ្សែប្រយុទ្ធ Icardi នៅតែមិនទទួលបានផ្លៃផ្កាអ្វីមួយសោះ ជាពិសេសពុំសូវឈ្នះពានរង្វាន់ជាមួយនឹង Inter Milan។
គោលដៅធំបំផុតរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះគឺចូលរួមជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ ប៉ុន្ដែក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានបង្ហាញចំណាប់អារម្មណ៍តិចតូចតែប៉ុណ្ណោះ ខណៈដែល Icardi នៅសល់តែ Manchester United មួយគត់ដែលគាត់អាចសង្ឃឹមថាបានផ្លាស់ប្ដុរចេញពីក្លឹប Inter Milan នៅក្នុងរដូវក្ដៅខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






