ហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងបានឆក់យកជីវិតពលរដ្ឋ ១៤៩នាក់ និងរបួស ១៥០នាក់
- BY
- Pheakdey
- October 30, 2022
កូរ៉េខាងត្បូង៖ របាយការណ៍បឋមមួយស្តីហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលានេះបានបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូងយ៉ាងហោចណាស់ចំនួន ១៤៩នាក់បានស្លាប់បាត់បង់ជីវិត និង ១៥០នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត ១១យប់ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះនៅតំបន់កំសាន្ត Itaewon ដែលនៅទីនោះមានពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ Halloween។ គួររម្លឹកជូនថា ហេតុការណ៍អកុសគឺបានកើតឡើងរដៀងគ្នាទៅនឹងព្រឹត្តិការណ៍រត់ជាន់នៅស្ពានកោះពេជ្រ ក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ ២០១០ អីចឹងដែរ ដោយពេលនោះមានពលរដ្ឋកម្ពុជាចំនួន ៣៤៧ បានស្លាប់បាត់បង់ជីវិត និង ៧៥៥នាក់បានរង់របួស។ សូមបញ្ជាក់ជូនផងដែរថា តួលេខខាងលើនេះគឺជាតែជារបាយការណ៍បឋមប៉ុណ្ណោះ ខណៈតួលេខជាក់ស្តែងចុងក្រោយអាចមានការប្រែប្រួលបន្ថែមទៀត៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






