អន្តរជាតិ
កងកម្លាំងរុស្ស៊ីបើកការវាយប្រហារតាមអាកាស នៅទូទាំងប្រទេសអ៊ុយក្រែនរួមទាំងទីក្រុងគៀវ
BY Khmernote Media
October 31, 2022
មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកផងដែរ។ យ៉ាងហោចណាស់មានការបំផ្ទុះ ២ បានកើតឡើងនៅក្នុងទីក្រុងគៀវ នេះបើតាមរបាយការណ៍បឋមរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២២។

អ្នកស្រុកម្នាក់បានប្រាប់ BBC ថា ស្រុករបស់គាត់ឥឡូវនេះគ្មានភ្លើងប្រើទេ ខណៈអាជ្ញាធរក្នុងតំបន់បាននិយាយថា នៅក្នុងទីក្រុង Khariv ភាគឦសាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវាយប្រហារ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកងនាវាសមុទ្រខ្មៅរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីមៀ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC