ខ្មែរណូត

ស្វែងរក

  • PR

    មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំព្រឹត្តិការណ៍ ពិព័រណ៍សុខភាពឆ្នាំ២០២២ នៅកម្ពុជា

    BY Naren November 1, 2022
    មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំព្រឹត្តិការណ៍ ពិព័រណ៍សុខភាពឆ្នាំ២០២២ នៅកម្ពុជា

    ភ្នំពេញ ប្រទេសកម្ពុជា៖ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់ពិភពលោក បានរៀបចំពិព័រណ៍សុខភាពឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃ “អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត” សម្រាប់សុខភាពសមាជិកគ្រួសារទាំងអស់។ ពិព័រណ៍សុខភាពឆ្នាំ ២០២២ គ្របដណ្តប់លើប្រធានបទជាច្រើនដែលត្រូវបានលើកយកមកពិភាក្សា ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលមានបទពិសោធន៍យូរឆ្នាំទាក់ទិននឹងសុខភាពគ្រួសារ។

    ក្រុមការងារ Bumrungrad ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការរៀបចំឲ្យមានពិព័រណ៍សុខភាពឆ្នាំ ២០២២ នេះ។ លោកវេជ្ជបណ្ឌិត Dr. Nipat Kulabkaw ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម រួមនឹងក្រុមការងារ បានរៀបចំឲ្យមានជាបទបង្ហាញជាច្រើនពីសំណាក់ក្រុមអ្នកជំនាញផ្នែកសុខភាព។ លោកវេជ្ជបណ្ឌិត Somsri Pitukkijronnakorn ឯកទេសសម្ភព-រោគស្ត្រី និងជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និងទារក បង្ហាញគ្រប់ទិដ្ឋភាពនៃការថែទាំសុខភាពសម្រាប់ការមានផ្ទៃពោះ រួមទាំងការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ដោយ សារតែអសមត្ថភាពមាត់ស្បូន និងការសម្រាលកូនមិនទាន់គ្រប់ខែជាដើម។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត Wattanaphol Phipathananunth គ្រូពេទ្យឯកទេសជំងឺបេះដូង ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការព្យាបាលជំងឺបេះដូងផងដែរ។ លោកវេជ្ជបណ្ឌិត Pakpilai Thavisin ឯកទេសឱសថប្រឆាំង និងបង្ការភាពចាស់ មកពីមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife បានចែករំលែកអំពីវិធីធ្វើឱ្យមានសុខភាពល្អពីខាងក្នុងរាងកាយ។

    អ្នកនាង ឱក សុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសឈ្មោះ Charlie នៅមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បាននិយាយថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់នេះ។ ខ្ញុំអាចនិយាយបានថា បំរុងរ៉ាត់ គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។ កូនខ្ញុំ និងខ្ញុំ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះប្រកបដោយទំនុកចិត្ត និងគុណភាពខ្ពស់បំផុត។ ដូច្នេះ ខ្ញុំក៏មានសេចក្តីរីករាយណាស់ដែរដោយខ្ញុំសូមណែនាំដល់ស្ត្រីទាំងឡាយនៅកម្ពុជាដែលកំពុងពពោះ ឬមានគម្រោងចង់បានបុត្រ សូមជ្រើសរើសយកមន្ទីរពេទ្យ បំរុងរ៉ាត់ ចុះ ប្រាកដជាមិនខកបំណងរបស់លោកអ្នកឡើយ»។

    ក្រៅពីកិច្ចពិភាក្សា និងវេទិកាទាំងអស់ខាងលើ បំរុងរ៉ាត់ ក៏បានរៀបចំកម្មវិធីកម្សាន្តសម្រាប់អ្នកចូលរួមទាំងអស់ផងដែរ រួមមាន៖ ការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗ នៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី fashionshow ។ ម៉ូឌែលតូចៗទាំងអស់ សុទ្ធតែកើតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់។

    កញ្ចប់សេវាកម្មពិសេស និងការផ្តល់ជូនជាច្រើននឹងមានផ្តល់ជូនសម្រាប់អ្នកចូលរួមទាំងអស់។ សូមចូលរួមយុទ្ធនាការ Bumrungrad Baby 2022 ដើម្បីទទួលបានកាដូយ៉ាងស្រស់ស្អាត និងបណ្ណបញ្ចុះតម្លៃពិសេសជាច្រើន។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ លោកអ្នកគ្រាន់តែកក់ប្រាក់ចំនួន 50 000 បាត ឲ្យបានមុនខែសម្រាលបុត្រជាការស្រេច។ តម្លៃប្រាក់កក់ពេញចំនួន 50 000 បាតនេះ អាចកាត់ចេញពីតម្លៃកញ្ចប់សម្រាលបាន។ បន្ថែមលើនេះទៀត ក៏មានការបញ្ចុះតម្លៃ 20% លើកញ្ចប់ពិនិត្យសុខភាព និងការបញ្ចុះតម្លៃ 10% លើការពិនិត្យហ្សែនសម្រាប់ហានិភ័យនៃជំងឺបេះដូង និងមហារីកផងដែរ។

    លើសពីនេះ បំរុងរ៉ាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យតំណាងទាំង៣ (Referral Offices) ប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ។ ការផ្តល់សេវាដោយមិនគិតថ្លៃរបស់ការិយាល័យតំណាងរួមមាន៖ ការជួយអ្នកជំងឺកម្ពុជាឱ្យទទួលបានផែនការព្យាបាល ការប៉ាន់ប្រមាណតម្លៃ និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់បំរុងរ៉ាត់៕
    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ៖https://www.bumrungrad.com/en/contact-us/international-referral-offices

    ###

    អំពីមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់
    មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំពិព័រណ៍សុខភាពជាលើកទីពីរដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ – អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត។ បំរុងរ៉ាត់ សូមគោរពអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ស្វែងយល់អំពីស្ថានភាពវេជ្ជសាស្ត្រដ៏ទំនើប ចាប់ពីការពិនិត្យសុខភាពជាមូលដ្ឋាន រហូតដល់ការព្យាបាលជំងឺរ៉ាំរ៉ៃ និងនីតិវិធីផ្សេងៗទៀត។

    បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺ បំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ជារៀងរាល់ឆ្នាំ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,១ លាននាក់មកពីជាង ១៩០ប្រទេសរួមទាំងកម្ពុជាផងដែរ។ បំរុងរ៉ាត់ ជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានការទទួលស្គាល់គុណភាពពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ US-based Joint Commission International (JCI) ដែលស្ថាប័ននេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បំរុងរ៉ាត់ ត្រូវបានចាត់ថ្នាក់ជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសថៃ 2ឆ្នាំជាប់ៗគ្នាដោយ Newsweek និងជាមន្ទីរពេទ្យថៃតែមួយគត់នៅក្នុងបញ្ជីមន្ទីរពេទ្យល្អបំផុតលើពិភពលោកឆ្នាំ ២០២២ ។

    Share This Post: