PR

កាន់តែក្តៅ I Am a Singer Cambodia សប្តាហ៍នេះជម្រុះចេញម្តង ៣

BY
Naren
November 1, 2022

(ភ្នំពេញ)៖ កាន់តែកៀកដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងតារាចម្រៀងអាជីពកម្ពុជា I Am a Singer កាន់តែទាក់ទាញការគាំទ្រកាន់តែខ្លាំងចំពោះតារាចម្រៀងពោពេញដោយទេពកោសល្យម្នាក់ៗដែឡបានចូលរួម។ ជាក់ស្តែងនៅក្នុងសប្តាហ៍ទី១០ កាលពីថ្ងៃសៅរ៍នេះ វិញ្ញាសារដ៏ពុះកព្ជ្រោលកន្រ្តាក់អារម្មណ៍គឺវិញ្ញាសារ Rock ដែលគ្រប់បេក្ខជនម្នាក់ៗកាន់តែបញ្ចេញសមត្ថភាពយ៉ាងកាចៗនៅលើឆាកតែម្តង។

តែអ្វីដែលគួរឲ្យសោកស្តាយ តារាចម្រៀងអាជីពដល់ទៅ ៣រូប ត្រូវបានជម្រុះចេញក្នុងសប្តាហ៍នេះ ដែលក្នុងនោះរួមមាន ពេជ្រ ម៉េងលី, ប៉ែន សារ៉ាវ និង ប្រេម៉ា។

គួរជម្រាបថា កម្មវិធី I Am a Singer Cambodia រដូវកាល ទី៣ កំពុងតែដំណើរការស្វែងរកម្ចាស់ពានសម្រាប់រដូវកាលថ្មី នេះ ដោយមានតារាចម្រៀងលេចធ្លោរជាច្រើនចូលរួម ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពី ម៉ោង៦ល្ងាចតទៅ និងមានផ្សាយលើផេកផ្លូវការ Hang Meas HDTV និង Smart Asiata ផងដែរ។

ទស្សនាតាមរយៈ Link ខាងក្រោម៖
https://youtube.com/playlist?list=PLxlmYDT1I5uzpbQgy409jQyj8H8IX2LoL

 

Share This Post: