PR

អីយ៉ាស់! ម្ចាស់ពានទាំង៤ ដាក់មួយបទជុំគ្នាអបអរបុណ្យកឋិន

BY
Naren
November 2, 2022

(ភ្នំពេញ)៖ កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងសម្រាប់បុណ្យកឋិនទាននៅក្នុងឆ្នាំនេះ ដោយម្ចាស់ពានទាំង៤ដែលរំលេចចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកផ្សេងគ្នាជួបគ្នាក្នុងបទចម្រៀងតែមួយដែលច្រៀងអបអរនាឱកាសបុណ្យកឋិនក្នុងឆ្នាំ ២០២២នេះ។

បទចម្រៀងដ៏ពិរោះរណ្ដំ និងអមដោយ MV បរិយាកាសស្រស់បំព្រង ទិដ្ឋភាពបែបស្រុកស្រែចម្កានៃពិធីដង្ហែអង្គកឋិនទានតាមទំនៀមទំលាប់ខ្មែរ ដែលមានអ្នកចូលរួមច្រើនកុះករ ពិតជាធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែរស់រវើក និងពោរពេញដោយឈុតឆាកសប្បាយរីករាយជាច្រើន ដែលបទនេះមានការចូលរួមសម្ដែងដោយ លោកពូកុយ លោកពូក្រឹម អ្នកមីងក្រត និងអ្នកនាង សិទ្ធី នីកា រួមទាំងតារាសម្ដែងជាច្រើនទៀត។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺម្ចាស់ពានទាំង៤ ឆ្នាំនេះលេងឈុតធំតែម្ដង គឺជិះឧទត្ថម្ភាគចក្រទៅចូលរួមនៃពិធីអង្គកឋិនទាន ។

គួរជម្រាបថា បទចម្រៀង កឋិនធីលម៉ូង ជាការបកស្រាយរួមគ្នាដោយ លោក លីម តិចម៉េង ម្ចាស់ពាន Cambodian Idol Season 4 លោក ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia Season 1 និង ភឿន សុភាព ម្ចាស់ពាន Cambodian Idol Junier ។ បទនេះដែរជាស្នាដៃនិពន្ធទំនុកច្រៀង និពន្ធភ្លេង និងសម្រួលតន្ត្រីដោយ លោក ឈិត តេងរិទ្ធិ ព្រមទាំងដឹកនាំសម្ដែងដោយលោក កែ វិបុល អ្នកដឹកនាំសម្ដែង MV ចាស់វស្សាក្នុងផលិតកម្មរស្មីហង្សមាស៕

Share This Post: