ច្បាស់ការណ៍ហើយ ! ឆ្នាំនេះក្រុមហ៊ុន ស្រាបៀរ GANZBERG ចែកសំបុត្រឡានក្រុងចំនួន ២០០គ្រឿង ជូនពលរដ្ឋខ្មែរទៅស្រុកកំណើត ចំនួន ២០ខេត្តក្រុង នាឪកាសចូលឆ្នាំខ្មែរ
- March 5, 2018
នារាត្រីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយ នៅមុខសាលមហោស្រពកោះពេជ្រ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ លើកទី ១០៧ ហើយនាឪកាសនោះដែរ ក្រុមហ៊ុនក៏បានធ្វើការប្រគល់រង្វាន់ជូនគូស្វាមីភរិយាដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួនចំនួនជាង ១០០ គូផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរគុណភាពមកពីអាល្លឺម៉ង់ មួយនេះក៏បានប្រកាសជាផ្លូវការថា នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដូចឆ្នាំមុនដែរ ដោយឆ្នាំនេះគឺឡានក្រុងកើនឡើងធ្វេដង គឺមានចំនួនដល់ទៅ ២០០ គ្រឿងដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។

កម្មវិធីមនុស្សធម៌ GANZBERG UBER BUS មួយនេះបានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ ដោយធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន ក៏ដូចជាផ្តល់ស្នាមញញឹមដ៏រីករាយ នាឪកាសបុណ្យចូលឆ្នាំផងដែរ។ ហើយក្នុងឆ្នាំ ២០១៨ នេះដែរក្រុមហ៊ុនបានចែកសំបុត្រឡានក្រុង ឥតគិតថ្លៃចំនួន ២០០គ្រឿង ជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតរបស់ខ្លួន ចំនួន ២០ខេត្តក្រុង ផ្សេងៗគ្នា ហើយសំបុត្រនឹងចែកនៅថ្ងៃទី ៨ ខែមេសា ខាងមុខ ដោយចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក។ សូមពិសារដោយការទទួលខុសត្រូវ



- Share This Post:






