ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីជាច្រើននៅព្រឹកនេះ ខណៈមីស៊ីលខ្លះត្រូវបានគេមើលឃើញថាគឺជាការព្រមានដល់ពលរដ្ឋជប៉ុន

    BY Khmernote Media November 3, 2022
    កូរ៉េខាងជើងបាញ់មីស៊ីជាច្រើននៅព្រឹកនេះ ខណៈមីស៊ីលខ្លះត្រូវបានគេមើលឃើញថាគឺជាការព្រមានដល់ពលរដ្ឋជប៉ុន

    កូរ៉េខាងជើង៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមមីស៊ីលទាំងអស់នោះមានមីស៊ីលមួយគ្រាប់គឺជាមីស៊ីលដែល​​ត្រូវបានគេមើលឃើញថា ជាមីស៊ីលដែលអាចផ្តល់ការព្រមានដល់ពលពលរដ្ឋជប៉ុនដែលកំពុងរស់នៅភាគជើងនិងភាគកណ្តាលប្រទេសឲ្យត្រៀមស្វែករកទីជំរកផងដែរ ដ្បិតឥទ្ធិពលរបស់មីស៊ីលនោះអាចបង្ហាញថា ពលរដ្ឋជប៉ុនដែលកំពុងរស់នៅក្នុងទីតាំងគោលដៅទាំងនេះងាយរងគ្រោះបំផុត។

    យ៉ាងណាក្តី លោក  Yasukazu Hamada រដ្ឋមន្ត្រីក្រសួងការពារជប៉ុនបានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើងមិនបានធ្លាក់ក្នុងទឹកដីជប៉ុនឡើយ ហើយជប៉ុនក៏មិនមានការភ័យស្លន់ស្លោរខ្លាំងពេកដែរ ដ្បិតការបាញ់មីស៊ីលដើម្បីគំរាមប្រទេសជិតខាងគឺជាទម្លាប់របស់កូរ៉េខាងជើងទៅហើយ។ គួរបញ្ជាក់ជូនថា ការពីម្សិលមិញនេះកូរ៉េខាងជើងក៏បានបើកការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនផងដែរ ពោលគឺបាញ់ចំនួន ២៣ គ្រាប់ក្នុងមួយថ្ងៃ ខណៈមីស៊ីលមួយចំនួនបានធ្លាក់នៅក្បែរតំបន់ឆ្នេរសមុទ្ររ​បស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: