អន្តរជាតិ

អាមេរិកប្រកាសផ្តល់រង្វាន់ ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនបុរសសិង្ហបុរីម្នាក់ ខណៈជនសង្ស័យរូបនេះក៏ធ្លាប់មកកម្ពុជាផងដែរ

BY
Pheakdey
November 4, 2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារជូនចំពោះបុគ្គលរូបណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា បុរសដែលអាជ្ញាធរអាមេរិកកំពុងតាមស្វែងរកនេះមានឈ្មោះថា Kwek Kee Seng អាយុ ៦២ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Swanseas Port Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសិង្ហបុរី។

បើយោងតាមតុលាការអាមេរិកបានរកឃើញថា នាពេលកន្លងមកលោក Kwek Kee Seng បានលាក់បាំងនិងបន្លំឯកសារនៃការដឹកជញ្ជូនមួយចំនួន ដើម្បីសម្របសម្រួលឲ្យមានការដឹកជញ្ជូនប្រេងដែលមានតម្លៃ ១,៥លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្រោយទទួលបានប្រេងទាំងនោះហើយ កូរ៉េខាងជើងបានយកប្រេងទៅប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលសកម្មភាពទាំងនេះគឺជាការរំលោភបំពានទាំងស្រុងទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេមិនបានដឹកថា លោក Kwek Kee Seng កំពុងលាក់ខ្លួននៅទីណានោះទេ ខណៈនាពេលកន្លងមករូបគាត់មានធ្លាប់ប្រវត្តិធ្វើដំណើឆ្លងកាន់ប្រទេសជាច្រើនរួមមានប្រទេសកូរ៉េខាងជើង ប្រទេសកម្ពុជា ប្រទេសថៃ​ ប្រទេសកាមេរូន តៃវ៉ាន់ និងប្រទេសការាបៀនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: