ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសអាយុ ៦១ឆ្នាំម្នាក់ធ្លាប់បានរៀបការរហូតដល់ ៨៧ដង ខណៈរូបគាត់កំពុងត្រៀមរៀបការលើកទី ៨៨

    BY Khmernote Media November 4, 2022
    បុរសអាយុ ៦១ឆ្នាំម្នាក់ធ្លាប់បានរៀបការរហូតដល់ ៨៧ដង ខណៈរូបគាត់កំពុងត្រៀមរៀបការលើកទី ៨៨

    ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការាណ៍នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។

    ប្រភពខាងលើបានបន្តថា លោក Kaan បានរៀបការដំបូងនៅអាយុ ១៤ឆ្នាំ ខណៈរៀបការបាន ២ឆ្នាំគាត់ក៏បានធ្វើការលែងលះគ្នាជាលើកដំបូង​ ពោលគឺនៅពេលដែលគាត់មានអាយុត្រឹម​ ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកទៀតលោក Kaan ក៏បានរៀបការនិងលែងលះជាមួយប្រពន្ធជាច្រើននាក់ផ្សេងទៀតជាបន្តបន្ទាប់គ្នា  ហើយគិតត្រឹមពេលនេះគឺគាត់បានរៀបការនិងលែងលះគ្នាសរុបចំនួន ៨៧ដងហើយ។ លោក Kaan បានប្រាប់ថា  ពេលនេះគាត់បានទទួលសំណើពីអតីតប្រពន្ធរបស់គាត់ម្នាក់ដែលចង់រៀបការជាមួយគាត់ម្តងទៀត តែគាត់មិនទាន់ឆ្លើយយល់ព្រមនៅឡើយទេ ខណៈបើគាត់រៀបការម្តងនេះទៀត គឺវានឹងក្លាយជាការរៀបការលើកទី ៨៨ហើយនៅក្នុងជីវិតរស់គាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark

    Share This Post: