ខ្សែបម្រើ Fabregas ខិតជិតផ្ទេរទៅកាន់ក្លឹប AS Monaco ហើយ
- January 2, 2019
ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesc Fabregas បានខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប AS Monaco របស់លីគកំពូលបារាំងហើយ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះកំពុងលេងក្នុងពេលវេលាដ៏លំបាកក្រោមការដឹកនាំរបស់លោក Maurizio Sarri។

កុងត្រារបស់ខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះគិតមកដល់ពេលនេះនៅសល់តែរយៈពេល 6 ខែទៀតទេជាមួយនឹងក្លឹបតោខៀវ Chelsea ខណៈដែល Fabregas នៅក្នុងរដូវកាលនេះពុំសូវបានបង្ហាញខ្លួនជាមួយនឹងក្លឹបតោខៀវ Chelsea ក្រោមពេលវេលាដឹកនាំដ៏លំបាករបស់លោក Maurizio Sarri។ ទោះបីជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះកំពុងស្វែងរកផ្លូវចាកចេញពីទឹកដី Stamford Bridge យ៉ាងណាក៏ដោយ ក៏លោក Sarri នៅតែចង់ឲ្យ Fabregas បន្ដស្នាក់នៅជាមួយនឹងក្លឹប។
លោក Maurizio Sarri បាននិយាយថា៖ ក្រុមនឹងមានបញ្ហានៅពេលដែលពួកយើងលេងដោយគ្មាន Fabregas ខ្ញុំចង់ឲ្យគាត់នៅ Chelsea បន្ដពេលនេះខ្ញុំមិនដឹងអំពីការសម្រេចចិត្តចុងក្រោយរបស់គាត់ជាមួយនឹងក្លឹបថាយ៉ាងណានៅឡើយទេ។ ប៉ុន្ដែសម្រាប់ខ្ញុំ វាពិតជាសំខាន់សម្រាប់ Fabregas នៅពេលដែលគាត់ចាកចេញ គាត់អាចស្វែងរកពេលវេលាលេងបានច្រើន ហើយពួកយើងអាចទិញកីឡាករថ្មីមកជំនួសកន្លែង Fabregas។

បុត្រ
ប្រភព៖ Goal
- Share This Post:






