ខ្សែការពារ Roberto ត្រលប់មកហ្វឹកហាត់ជាមួយនឹង Barcelona វិញហើយ ក្រោយពេលខកខានការប្រកួតអស់រយៈពេលយូរ
- January 2, 2019
ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Sergi Roberto បានត្រលប់មកហ្វឹកហាត់ជាមួយនឹងក្រុមវិញហើយ បន្ទាប់ពីខកខានមិនបានចូលរួមប្រកួតអស់រយៈពេលយូរដោយសារតែរងរបួសដាច់សរសៃពួរជើង។

បន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេលយូររបស់ Roberto នៅថ្ងៃទី 6 ខែមករានេះ ខ្សែការពាររូបនេះអាចនឹងត្រូវកោះហៅចូលរួមប្រកួតជាមួយនឹងក្លឹបវិញ ខណៈដែលក្លឹប Barcelona នឹងត្រូវប្រកួតជាមួយនឹងក្លឹប Gatafe។ ការប្រកួតជាមួយនឹងក្លឹប Gatafe នៅក្នុងសប្ដាហ៍នេះលោក Valverde ទំនងជាប្រកួតដោយគ្មានខ្សែការពារ Samuel Umtiti ក្រោយពេលខ្សែការពារសញ្ជាតិបារាំងរូបនេះមិនបានមកហ្វឹកហាត់ពេញលេញជាមួយនឹងក្លឹប។
គួរបញ្ជាក់ដែរថា ខ្សែការពារ Sergi Roberto បានខកខានមិនបានប្រកួតជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona តាំងពីថ្ងៃទី 26 ខែវិចិ្ឆកាមកម្លេះ ដោយសារតែរបួសដាច់សរសៃពួរជើងក្នុងជំនួបជាមួយនឹងក្លឹប Atletico Madrid។

បុត្រ
ប្រភព៖ 90min
- Share This Post:






