ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីលបន្ថែមមួយគ្រាប់ទៀត ខណៈ​កូរ៉េខាងត្បូងបាន​រក​ឃើញ​បំណែក​មីស៊ីល​ដ៏​ធំមួយ និង​កំពុងតែ​សិក្សា​វិភាគ

    BY Khmernote Media November 10, 2022
    កូរ៉េខាងជើងបាញ់មីស៊ីលបន្ថែមមួយគ្រាប់ទៀត ខណៈ​កូរ៉េខាងត្បូងបាន​រក​ឃើញ​បំណែក​មីស៊ីល​ដ៏​ធំមួយ និង​កំពុងតែ​សិក្សា​វិភាគ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងត្រូវបានបណ្តាញសារព័ត៌មាន Reuters រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះថា បានបាញ់មីស៊ីលយ៉ាងតិចណាមួយគ្រាប់បន្ថែមទៀតចូលទៅកាន់ដែនសមុទ្រកាលពីថ្ងៃម្សិលមិញនេះ។ បើតាមក្រសួងការពារជប៉ុនបានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបាននោះគឺជាមីស៊ីលផ្លោង (Ballistic Missile) ដែលបានហោះទៅលើអាកាសក្នុងរយៈកម្ពស់ ៥០គីឡូម៉ែត្រ និងបានធ្លាក់នៅក្នុងរយៈចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ។

    យ៉ាង​ណាក្តី ក្រោយការបាញ់សាកល្បងនេះក្រុមយោធានៃប្រទេសកូរ៉េខាងត្បូងបានរកឃើញបំណែកធំមួយរបស់មីស៊ីល ដែលមានបណ្តោយ​ ៣ម៉ែត្រនិងទទឹកប្រវែង ២ម៉ែត្រ ហើយតាមរយៈបំណែកនោះក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានអះអាងថាវាគឺជាបំណែកនៃមីស៊ីលប្រភេទ SA-5។ គួរបញ្ជាក់ជូនថា មីស៊ីល SA-5 គឺជាប្រភេទមីស៊ីលដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យសហភាពសូវៀត ហើយកូរ៉េខាងជើងបាននាំយកបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងមីស៊ីលប្រភេទនេះទៅកាន់ប្រទេសខ្លួននៅក្នុងអំឡុងឆ្នាំ ១៩៨០។ ក្រុមអ្នកជំនាញបានបន្តថា នាពេលកន្លងមករុស្ស៊ីក៏ធ្លាប់បាញ់មីស៊ីលស្រដៀងគ្នាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post: