ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Elon Musk ព្រមានថា​ Twitter អាចនឹងក្ស័យធន ខណៈនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបសម្រេចលាឈប់ពីការងារជាបន្តបន្ទាប់

    BY Khmernote Media November 11, 2022
    លោក Elon Musk ព្រមានថា​ Twitter អាចនឹងក្ស័យធន ខណៈនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបសម្រេចលាឈប់ពីការងារជាបន្តបន្ទាប់

    អាមេរិក៖ ម្ចាស់គ្រប់គ្រងក្រុមហ៊ុន Twitter ថ្មីគឺលោក Elon Musk បានព្រមានថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះអាចនឹងក្ស័យធន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ។ សេចក្តីព្រមានមួយនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន ​Twitter បានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួនរហូតដល់ ៥០% កាលពីដើមសប្តាហ៍កន្លងទៅនេះដើម្បីដោះស្រាយវិបត្តិហរិញ្ញវត្ថុ ខណៈសេចក្តីសម្រេចមួយនេះក៏បានជំរុញឲ្យនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូប ពោលគឺជាបុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុនសម្រេចចិត្តលាឈប់ពីការងារជាបន្តបន្ទាប់គ្នាផងដែរ។

    គួរកត់សម្គាល់ថា លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter មកគ្រប់គ្រងក្នុងតម្លៃ ៤៤ពាន់លានដុល្លារអមេរិក ខណៈដែលក្រុមហ៊ុនមួយនេះកំពុងមានវិបត្តិហិរញ្ញវត្ថុ និងបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំងផងដែរ។ បើយោងតាមរបាយការណ៍ហិរញ្ញាវត្ថុមួយដែលក្រុមហ៊ុន Twitter បានបង្ហាញជាសាធារណៈកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវខាតបង់ប្រាក់ជាង ៤លានដុល្លារនៅក្នុងមួយថ្ងៃ ដែលជាខាតបង់ប្រាក់ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននោះទេនារយៈពេលកន្លងមក។ ជាងនេះទៅទៀត លោក Elon Musk ក៏ធ្លាប់និយាយជាសាធារណៈផងដែរថា ក្រុមហ៊ុន Twitter កំពុងជាប់បំណុលចំនួន ១៣ពាន់លានដុល្លារ​ ជាមួយនឹងការបង់ការប្រាក់ការជិត ១,២ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងរយៈ ១២ខែបន្ទាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: