ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈបន្ធូរបន្ថយការរឹតត្បឹតលើជើងហោះហើរមួយចំនួន

    BY Khmernote Media November 12, 2022
    ចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈបន្ធូរបន្ថយការរឹតត្បឹតលើជើងហោះហើរមួយចំនួន

    ចិន៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងមួយចំនួនរបស់ខ្លួន រួមទាំងការបន្ថយរយៈពេលធ្វើចត្តាឡីស័កតិចជាងមុន ២ថ្ងៃ សម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ និងការលុបចោលការពិន័យលើក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការនាំអ្នកដំណើរដែលមានឆ្លងមេរោគ។

    នៅក្រោមច្បាប់ថ្មី ការដាក់ឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ នៅទីតាំងកណ្តាល (ទីតាំងសម្រាប់ចត្តាឡីស័ក) បូករួមនឹង ៣ ថ្ងៃនៅផ្ទះខ្លួនឯង ដែលជាការកាត់បន្ថយពីរយៈពេល ៧ថ្ងៃ នៅទីតាំងកណ្តាល និង ៣ ថ្ងៃនៅផ្ទះ។ ការ​កាត់​បន្ថយ​ច្បាប់​ធ្វើចត្តាឡីស័ក​ស្រដៀង​គ្នា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រាល់អ្នក​ធ្វើ​ដំណើរ​ចូលក្នុងប្រទេសវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: