ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការតៃវ៉ាន់សម្រេចផ្តន្ទាទោសអ្នកបើករថយន្តម្នាក់ឲ្យជាប់គុកជិត ៨ឆ្នាំជុំវិញករណីបង្កឲ្យមានគ្រោះថ្នាក់ចំពោះរថភ្លើងមួយខ្សែនិងបានផ្តាច់យកជីវិតមនុស្សជិត ៥០នាក់(មានវីដេអូ)

    BY Khmernote Media November 13, 2022
    តុលាការតៃវ៉ាន់សម្រេចផ្តន្ទាទោសអ្នកបើករថយន្តម្នាក់ឲ្យជាប់គុកជិត ៨ឆ្នាំជុំវិញករណីបង្កឲ្យមានគ្រោះថ្នាក់ចំពោះរថភ្លើងមួយខ្សែនិងបានផ្តាច់យកជីវិតមនុស្សជិត ៥០នាក់(មានវីដេអូ)

    តៃវ៉ាន់៖ បុរសជាអ្នកបើករថយន្តដឹកទំនិញម្នាក់ត្រូវបានតុលាការតៃវ៉ាន់សម្រេចផ្តន្ទាទោសឲ្យជាប់គុកក្នុងរយៈពេលជិត ៨ឆ្នាំ ជុំវិញករណីបង្កឲ្យមានឧប្បត្តិហេតុចំពោះរថភ្លើងកំពុងដឹកអ្នកដំណើរមួយខ្សែនិងបណ្តាលឲ្យមនុស្សជិត ៥០នាក់បានស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ​ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា អ្នកបើករថយន្តដឹកទំនិញដែលជាជនបង្កគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះថា Li Yi-hsiang ហើយបច្ចុប្បន្នរូបគាត់មានអាយុ ៥៥ឆ្នាំ។

    គួររម្លឹកជូនថា ហេតុការណ៍គ្រោះខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២១ ម្លេះ ដោយពេលនោះរថយន្តដឹកទំនិញដ៏ធំមួយគ្រឿង ដែលកំពុងស្ថិតក្រោមការបើកបររបស់លោក Li Yi-hsiang បានរអិលធ្លាក់ពីផ្លូវថ្នល់និងបានជ្រុលទៅដល់ផ្លូវរថភ្លើង ហើយក៏បានបង្កឲ្យរថភ្លើងមួយខ្សែត្រូវបើកធ្លាក់ផ្លូវតែម្តង។ ហេតុការណ៍គ្រោះថ្នាក់បានបង្កឲ្យមានអ្នកដំណើរជាច្រើនបានរងរបួសធ្ងន់និងស្រាល ខណៈអ្នកដំណើរចំនួន ៤៩នាក់ត្រូវបានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: