PR

មួយក្រុមនេះក្នុង Team Kanha សំឡេងសុទ្ធតែពីរោះខ្លាំងៗ (មានវីដេអូ)

BY
Naren
November 14, 2022

(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ទើបនឹងបានចាក់ផ្សាយនូវវគ្គថ្មីមួយទៀតបន្ទាប់ពី Blind Auditons គឺវគ្គ The Battles។

ក្នុងសប្តាហ៍ដំបូងនៃវគ្គ The Battles នេះ កូនក្រុមជាច្រើនរបស់ Coach ទាំងបី បានមកបញ្ចេញសមត្ថភាពយ៉ាងគួរឱ្យជក់ចិត្តដោយបានទទួលការបង្វឹកផ្ទាល់ពីគ្រូបង្វឹករបស់ពួកគេដែលសុទ្ធតែជាតារាចម្រៀងល្បីលំដាប់ប្រទេស។

ហើយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺកូនក្រុមរបស់ Team Kanha មួយដែលសុទ្ធតែជាកុមារីដែលមានសំឡេងពីរោះខ្លាំងៗគឺគ្រាន់តែច្រៀងចេញមកភ្លាម សំឡេងហ៊ោកងរំពងពេញស្ទូឌីយោតែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានចូលមកដល់វគ្គ The Battles សប្ដាហ៍ទី១ ហើយត្រៀមចូល សប្តាហ៍ទី២ ថ្ងៃសៅរ៍ ម៉ោង៨ យប់ ដែលមានការចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

ទស្សនាខាងក្រោម៖

Share This Post: