កីឡា

គ្រូ Chelsea មិនដឹងថាក្លឹបទិញ Christian Pulisic ទេកាលពីម្សិលមិញ

BY
Khmernote Media
January 3, 2019

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានសារភាពថា៖ លោកមិនបានដឹងរឿងអ្វីទាំងអស់ ចំពោះរឿងក្លឹបចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិអាមេរិក Christian Pulisic ពីក្លឹប Borussia Dortmund កាលពីម្សិលមិញនេះ។

ខ្សែបម្រើសញ្ជាតិអាមេរិករូបនេះត្រូវបានក្លឹបតោខៀវ Chelsea ចុះហត្ថលេខាទិញពីក្លឹប Borussia Dortmund កាលពីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 58លានផោន ប៉ុន្ដែក្លឹបតោខៀវ Chelsea មិនទាន់យកខ្សែបម្រើរូបនេះមកកាន់ទឹកដីអង់គ្លេសនៅឡើយទេ ដោយឲ្យ Dortmund ខ្ចីជើង Pulisic រហូតដល់បញ្ចប់រដូវកាលនេះ។ លោក Maurizio Sarri ធ្លាប់ត្រូវបានក្លឹបតោខៀវ Chelsea សួរអំពីខ្សែបម្រើសញ្ជាតិអាមេរិករូបនេះម្ដងរួចហើយកាលពីមួយខែមុន ដោយលោក Sarri ផ្ដល់យោបល់វជ្ជមានចំពោះ Pulisic។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានក្រោយពេលបញ្ចប់ការប្រកួតជាមួយនឹង Southampton កាលពីម្សិលមិញលោក Sarri បាននិយាថា៖ ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់ចំពោះរឿង Chelsea ទិញ Pulisic កាលពីម្សិលមិញ។ កាលពីមួយខែមុនក្លឹបបានសួរយោបល់ពីខ្ញុំចំពោះការទិញ Pulisic ហើយខ្ញុំបានយល់ព្រម លុះមកដល់ថ្ងៃនេះក្លឹបបានទិញ Pulisic ទាំងខ្ញុំមិនដឹងអ្វីទាំងអស់។ 

បុត្រ

ប្រភព៖ Goal

Share This Post: