តុលាការអាមេរិកកាត់ទោសឲ្យបុរសជាចារកម្មចិនម្នាក់ជាប់ពន្ធនាគារ ២០ ឆ្នាំ
- BY
- Pheakdey
- November 17, 2022
អាមេរិក៖ តុលាការសហព័ន្ធអាមេរិកប្រចាំនៅក្នុងទីក្រុង Cincinnati បានសម្រេចកាត់ទោសជបុរសជនជាតិចិនម្នាក់ ដែលត្រូវបានគេរកឃើញថាជាចារកម្មរបស់រដ្ឋាភិបាលចិនឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ បុរសជនជាតិរូបនេះមានឈ្មោះថា Xu Yanjun អាយុ ៤២ឆ្នាំ ខណៈរូបគាត់គឺជាចារកម្មចិនទីមួយហើយ ដែលត្រូវបានកាត់ទោសដោយតុលាការអាមេរិក។

យោងតាមតុលាការសហព័ន្ធអាមេរិកបានបញ្ជាក់ថា លោក Xu Yanjun ត្រូវបានផ្តន្ទាទោសពីបទប៉ុនប៉ងលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអាមេរិក និងឯកសារសម្ងាត់មួយចំនួនរបស់អាជ្ញាធរអាកាសចរណ៍អាមេរិក។ សូមរម្លឹកជូនថា ករណីចារកិច្ចដ៏រសើបនេះបានកើតឡើងតាំងពីឆ្នាំ ២០២១ម្លេះ ហើយនាពេលកន្លងមកតុលាការអាមេរិកគ្រោងនឹងកាត់ទោសឲ្យលោក Xu Yanjun ជាប់គុករហូតដល់ ២៥ឆ្នាំឯណោះ តែយ៉ាងណាក្តីក្រោយមកដោយមានការស្នើសុំនិងការតវ៉ាពីសំណាក់មេធាវីរបស់លោក Xu Yanjun ទើបរយៈពេលនៃការអនុវត្តទោសត្រូវធ្លាក់មកសល់ត្រឹម ២០ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






