អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងបន្ថែមមួយគ្រាប់ទៀតហើយព្រមានថា៖“អាមេរិកនឹងសោកស្តាយចំពោះល្បែងដែលខ្លួនកំពុងលេង”

BY
Pheakdey
November 18, 2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ​ ទី១៨ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះបានបាញ់មីស៊ីលផ្លោងយ៉ាងយោចណាស់មួយគ្រាប់បន្ថែមទៀត ហើយវាគឺជាមីស៊ីលផ្លោងទី ២ហើយដែលទីក្រុងព្យុងយ៉ាងបានបាញ់ក្នុងគោលបំណងធ្វើការព្រមាននិងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះ កូរ៉េខាងជើងបានប្រកាសច្បាស់ថា នឹងធ្វើការ “ឆ្លើយតបក្នុងកម្រិតដ៏ខ្លាំងក្លាបំផុត” ចំពោះសកម្មភាពនៃការធ្វើសមយុទ្ធយោធារវាងប្រទេសជាសម្ព័ន្ធទាំង ៣ខាងលើនេះ។ ជាងនេះទៅទៀតក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា៖ “ទីក្រុងវ៉ាស៊ីនតោននឹងមានការសោកស្តាយចំពោះល្បែងដែលខ្លួនកំពុងលេង” ហើយការធ្វើសមយុទ្ធយោធារួមគ្នានេះនឹងរុញឲ្យស្ថានការនៅឧបទ្វិកកូរ៉េកាត់តែមានភាពតានតឹងខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

 

Share This Post: