ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីកំពុងសិក្សា ដើម្បីច្នៃទឹកទន្លេដែលកខ្វក់បំផុតនៅលើពិភពលោកឲ្យក្លាយទៅជាទឹក ដែលអាចផឹកបាន

    BY Khmernote Media March 6, 2018
    ឥណ្ឌូនេស៊ីកំពុងសិក្សា ដើម្បីច្នៃទឹកទន្លេដែលកខ្វក់បំផុតនៅលើពិភពលោកឲ្យក្លាយទៅជាទឹក ដែលអាចផឹកបាន

    ឥណ្ឌូនេស៊ី៖ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានទន្លេមួយ ដែលត្រូវបានគេចាត់ទុកថាជាទន្លេកខ្វក់បំផុតនៅលើពិភពលោក ហើយទន្លេនេះបានជះឥទ្ធិពលអាក្រក់ដល់បរិស្ថានយ៉ាងច្រើនផងដែរ យ៉ាងណាក្តីពេលនេះគេកំពុងសិក្សា ដើម្បីយកទឹកទន្លេដ៏កខ្វក់នេះទៅច្នៃជាទឹកសម្រាប់ប្រើប្រាស់។ ​

    ​តាមការចុះទៅសិក្សាផ្ទាល់មួយបានរកឃើញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរដងទន្លេនោះ បានរងនូវផលអវិជ្ជមានជាច្រើនពីទឹកទន្លេជាពិសេសនោះគឺពេលមានទឹកលិចម្តងៗ។ នៅពេលដែលទឹកទន្លេជន់ឡើងវាបានហូរនាំយកសំរាម ជាតិពុល លាមកសត្វ ទៅកាន់តំបន់ដែលប្រជាជនកំពុងរស់នៅ។ អ្វីដែលកាន់តែអាក្រក់នោះគឺថា ទឹកទន្លេដែលសប្បូរទៅដោយជាតិពុលនេះ បានបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋទៀតផង។ ផងប៉ះពាល់នៃទឹកទន្លេនេះបានកើតមានជាង ១០ ឆ្នាំ មកហើយដែល គ្មានអ្នកណារកដំណោះស្រាយទាល់តែសោះ។

    រហូតមកទល់នឹងពេលនេះវាឈានដល់ដំណាក់កាលប្រកាសអាសន្នហើយ​ ដែលតម្រូវឲ្យអាជ្ញាធរប្រចាំទីក្រុងចាកាតា ត្រូវតែរកដំណោះស្រាយជាបន្ទាប់មួយ។ តាមផែនការគេកំពុងសិក្សារកវិធីច្រោះយកទឹកដែលកខ្វក់ឲ្យក្លាយទៅជាទឹកដែលអាចញ៉ាំបាននៅក្នុងឆ្នាំ ២០២៥។ មជ្ឈដ្ឋានទូទៅ កំពុងរង់ចាំមើលថាតើ គម្រោងច្រោះទឹកនេះអាចទៅរួចឬអត់ ហើយប្រសិនបើវាអាចទៅរួចមែនវាគឺជារឿងបំផុត៕

    ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay