ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​ចំនួន​៣​រូប

    BY Khmernote Media November 21, 2022
    ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​ចំនួន​៣​រូប

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​ចំនួន​៣​រូប រួមមាន៖

    ១- លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ

    ២- លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

    ៣- លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី២ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ៕

    Share This Post: