ខ្សែបម្រើ Aaron Ramsey រំពឹងទុកអាចនឹងក្លាយជាកីឡាកររបស់ Juventus ក្នុងពេលឆាប់ៗនេះ
- January 4, 2019
ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey ត្រូវបានគេប្រកាសអាចនឹងក្លាយជាកីឡាកររបស់ក្លឹបសេះបង្កង់ Juventus បន្ទាប់ពីខ្សែបម្រើសញ្ជាតិវេលស៍រូបនេះបានផ្ដល់ភ្លើងខៀវក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលដែលកុងត្រារបស់គេជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បញ្ចប់នៅក្នុងរដូវក្ដៅខាងមុខនេះ។

ពត៌មានជាច្រើនរបស់ខ្សែបម្រើរូបនេះត្រូវបានគេចុះផ្សាយនៅក្នុងរដូវកាលនេះ ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal ប្រកាសមិនផ្ដល់កុងត្រាថ្មីឲ្យ Ramsey។ នៅពេលដែល Ramsey ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ប្រកាសមិនផ្ដល់កុងត្រាឲ្យនោះ ខ្សែបម្រើរូបនេះត្រូវបានក្លឹបធំៗនៅក្នុងអឺរ៉ុបចាប់អារម្មណ៍ ហើយចង់ចុះហត្ថលេខាទិញ Ramsey នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ប៉ុន្ដែចង់ក្រោយ Ramsey បានផ្ដល់ពណ៌ខៀវក្នុងការផ្ទេរទៅកាន់ Juventus ដែលធ្វើឲ្យ PSG និង Bayern Munich អស់សង្ឃឹមក្នុងការដណ្ដើមយកខ្សែបម្រើវ័យ 28 ឆ្នាំរូបនេះ។
យោងតាមការរាយការណ៍របស់សារពត៌មាន Sport Mediaset បានឲ្យដឹងថា៖ ខ្សែបម្រើ Aaron Ramsey ត្រូវបានក្លឹបសេះបង្កង់ Juventus ផ្ដល់កុងត្រារយៈពេល 5 ឆ្នាំ ដែលសំណើរនោះបានរៀបចំរួចជាស្រេចទុកនៅលើតុ ចាំតែពេល Ramsey ចុះហត្ថលេខាតែប៉ុណ្ណោះ ហើយខ្សែបម្រើរូបនេះត្រូវបានគេរំពឹងទុកថាទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹបសេះបង្កង់ Juventus ក្នុងចន្លោះ 5.5 ទៅ 6.5 លានអឺរ៉ូ ក្នុងមួយឆ្នាំ។

បុត្រ
ប្រភព៖ 90min
- Share This Post:






