PR

ធនាគារ ហ្វីលីពចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង

BY
srey nuch
November 22, 2022

ខេត្តបាត់ដំបង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងធនាគារ ហ្វីលីព ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាក្រោមហត្ថលេខានៃតំណាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ទៅលើកិច្ចសហប្រត្តិបត្តការក្នុងការផ្តល់អត្ថប្រយោជន៍សម្រាប់និស្សិតសាកលវិទ្យាល័យ តាមរយៈសេវាទូទាត់តាមប្រព័ន្ធឌីជីថលដែលមានភាពងាយស្រួល លឿន រហ័ស និងទាន់សម័យ។ លើសពីនេះ ធនាគារ ហ្វីលីព ភីអិលស៊ី ថែមទាំងមានការផ្តល់ឱកាសហាត់ការព្រមទាំងឱកាសការងារ សម្រាប់និស្សិត នៃសាកលវិទ្យាល័យសិក្សា ដើម្បីទទួលបានបទពិសោធន៍ក្នុងអំឡុងពេលសិក្សាផងដែរ។

អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

អំពីសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច
ក្នុងឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញជាន់ខ្ពស់ ដែលភាសាអង់គ្លេសហៅថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ បាត់ដំបង Battambang High Education Center (BHEC) ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយរូបគឺ លោក ទុន ភក្តី ដែលទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេទ មហាឬស្សី ស្រុកកំចាយមា ខេត្តព្រៃវែង សាកលវិទ្យាល័យនេះមានការគាំទ្រ ពីសម្តេច ជា ស៊ីម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង និង អង្គការ AACF អូស្រ្តាលី។

បន្ទាប់មកក្នុងឆ្នាំ ២០០០ មជ្ឈមណ្ឌលមួយនេះ បានប្រែក្លាយទៅជា វិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច ដែល ភាសាអង់ គ្លេសហៅថា Institute of Management and Economics (IME)។

នៅឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើងៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច ឈ្មោះជាអង់គ្លេសហៅថា University of Management and Economics (UME) ។បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច និង មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។

Share This Post: