កីឡា

Chelsea ត្រៀមបញ្ជូន Morata ទៅ AC Milan ដើម្បីប្ដូរយក Higuain មកវិញ

BY
Khmernote Media
January 5, 2019

ក្លឹបតោខៀវ Chelsea បានខិតជិតដល់បញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធ Alvaro Morata ទៅកាន់ក្លឹប AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង ខណៈដែលក្លឹប AC Milan ក៏ត្រៀមបញ្ជូនខ្សែប្រយុទ្ធ Gonzalo Higuain មកកាន់ Chelsea ដូចគ្នាលើកិច្ចព្រមព្រៀងប្ដូរកីឡាករគ្នា។

ខ្សែប្រយុទ្ធ Alvaro Morata បានខិតខំប្រឹងប្រែងដើម្បីស្វែងរកឱកាសបង្ហាញសមត្ថភាពឡើងវិញ ប៉ុន្ដែក្រោមការដឹកនាំរបស់លោក Maurizio Sarri ស្របពេលដែល Morata ធ្លាក់ទំរង់លេងទៀតនោះ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាក់ចេញពីការពេញចិត្តរបស់លោក Sarri។ ហើយពេលនេះលោក Maurizio Sarri ចង់យកអតីតខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Gonzalo Higuain ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្នុងក្លឹប AC Milan មកជំនួស Morata ខណៈដែលលោក Sarri នឹងបញ្ជូន Morata ត្រលប់ទៅកាន់ AC Milan ក្នុងលក្ខខ័ណ្ឌដោះដូរកីឡាករ។

គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Higuain ត្រូវបានក្លឹប AC Milan ខ្ចីជើងពីក្លឹប Juventus កាលពីដើមរដូវកាលនេះ ដូច្នោះមានតែ Juventus ទេដែលមានសិទ្ធិចុះកុងត្រាផ្លាស់ប្ដូរកីឡាករជាមួយនឹង Chelsea។

បុត្រ

ប្រភព៖ Goal

Share This Post: