អន្តរជាតិ

របាយការណ៍មួយបានបង្ហាញថា រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋអឺរ៉ុបអស់ជាង ២ម៉ឺននាក់

BY
Pheakdey
November 25, 2022

របាយការណ៍មួយបានបង្ហាញថា រលកកម្តៅ​នៅក្នុងឆ្នាំ ២០២២នេះបានបណ្តាលឲ្យមានពលរដ្ឋនៅតំបន់អឺរ៉ុបស្លាប់បាត់បង់ជីវិតអស់ជាង ២០ ០០០នាក់ ដែលតួលេខនេះគឺជាចំនួនអ្នកស្លាប់ដ៏ច្រើនមួយលើសពីការរំពឹងទុករបស់ក្រុមអ្នកជំនាញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times ​នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា របាយការណ៍មួយនេះត្រូវបានធ្វើឡើងតាមរយៈការបូកសរុបបញ្ចូលគ្នានៃចំនួនជនរងគ្រោះដែលបានស្លាប់នៅតាមបណ្តាប្រទេសធំៗមួយចំនួនមានដូចជាប្រទេសបារាំង អង់គ្លេស អាឡឺម៉ង់ និងអេស្ប៉ាញជាដើម។

ប្រភពខាងលើបានបញ្ជាក់ថា រលកកម្តៅដែលបានបណ្តាលឲ្យមានមនុស្សស្លាប់នោះគឺជាសីតុណ្ហភាពដែលបានកើនឡើងក្នុងកម្រិត ៤០អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងចន្លោះខែមិថុនាដល់ខែសីហាកន្លងទៅនេះ។ នៅក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញផងដែរថា ប្រទេសដែលមានចំនួនអ្នកស្លាប់ដោយរលកកម្តៅច្រើនជាងគេគឺនៅប្រទេសបារាំង ដោយតួលេខអ្នកស្លាប់មានចំនួន ១០ ៤២០ នាក់ ប្រទេសអេស្ប៉ាញមានតួលេខអ្នកស្លាប់ចំនួន ៤ ៦៥៥នាក់ ប្រទេសអាឡឺម៉ង់មានតួលេខអ្នកស្លាប់ចំនួន ៤ ៥០០នាក់ និងប្រទេសអង់គ្លេសមានតួលេខអ្នកស្លាប់ចំនួន ៣ ២៧១នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Times

Share This Post: