គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារឥណ្ឌូនេស៊ីខណៈពេលពលរដ្ឋកំពុងធ្វើឧទ្ទិសដ្ឋាន ហើយបានផ្តាច់យកជីវិតពលរដ្ឋជាង ៣០០នាក់ និងរបួសជាង ២ពាន់នាក់
- BY
- Pheakdey
- November 26, 2022
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១០នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ជូនថា គ្រោះរញ្ជួយដីមួយនេះបានកើតឡើងនៅតំបន់ភាគខាងលិចនៃក្រុងចាវ៉ាតាំងពីថ្ងៃម្សិលមិញម្លេះ ខណៈគ្រោះរញ្ជួយដីបានកើតឡើងស្របពេលដែលមានពលរដ្ឋឥណ្ឌូនេស៊ីនេស៊ីជាច្រើនបានធ្វើការជួបជុំគ្នានៅតាមព្រះវិហារដើម្បីសូត្រធម៌និងធ្វើឧទ្ទិសដ្ឋានតាមបែបសាសនាឥស្លាម។

ប្រភពខាងលើបានបន្តថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានបង្កឲ្យមានពលរដ្ឋជាង ២ ០០០នាក់ត្រូវរងរបួសធ្ងន់និងស្រាល ខណៈគិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ៤០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភ្លាមៗក្រោយពេលកើតហេតុខាងអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ១ ៤០០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះនិងរុករកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






