អន្តរជាតិ

សហរដ្ឋអាមេរិកដាក់ការហាមឃាត់ការលក់ឧបករណ៍ទូរគមនាគមន៍ និងឃ្លាំមើលរបស់ចិន ដោយសារហានិភ័យចំពោះសន្តិសុខជាតិ

BY
Khmernote Media
November 27, 2022

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើល ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយចំនួន រួមទាំងក្រុមហ៊ុន Huawei និង ZTE ផងដែរ។ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ឧបករណ៍ដែលត្រូវបានហាមឃាត់បង្កជា «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិ»។

ច្បាប់នេះក៏ប៉ះពាល់ដល់ទូរគមនាគមន៍ និងម៉ាស៊ីនថតវីដេអូដែលផលិតដោយ Hytera និងក្រុមហ៊ុន ២ ផ្សេងទៀតរបស់ចិនផងដែរ។ ឧបករណ៍​ទាំងនោះត្រូវ​បាន​រចនា​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​សុវត្ថិភាព​សាធារណៈ សន្តិសុខ​នៅ​កន្លែង​រដ្ឋាភិបាល ការ​ឃ្លាំមើល​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កំណត់​សន្តិសុខ​ជាតិ។ ជាក់ស្ដែងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីខែមុនថា ខ្លួននឹងរឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចេញផលិតផលដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន ដែលអាចប្រើប្រាស់សម្រាប់កម្មវិធីយោធា៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: