អន្តរជាតិ

អ៊ីតាលីប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នជុំវិញករណីបាក់ស្រុតដីដ៏កំណាចមួយដែលបានផ្តាច់យកជីវិពលរដ្ឋ ៧នាក់​និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន

BY
Pheakdey
November 28, 2022

អ៊ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីបានសម្រេចប្រកាសដាក់រដ្ឋនៅក្នុងគ្រាមានអាសន្នជុំវិញករណីបាក់ស្រុតដីដ៍កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ។ ហេតុការណ៍បាក់ស្រុតដីនេះបានកើតឡើងនៅក្នុងតំបន់ Casamicciola នៃទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី និងបានផ្តើមកើតឡើងតាំងតែពីថ្ងៃអាទិត្យមកម្លេះ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលហេតុការណ៍រញ្ជួញដីបានឆក់យកជីវិតពលរដ្ឋអ៊ីតាលីអស់ចំនួន ៧នាក់នាក់ហើយ ខណៈមានពលរដ្ឋមួយចំនួនផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតា​មលោក Claudio Palomba ដែលជាភិបាលក្រុង Naples បានឲ្យដឹងថា ភ្លាមៗក្រោយកើតមានហេតុការណ៍នេះខាងអាជ្ញាធរបានសម្រេចដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈរដ្ឋាភិបាលទើបបានអនុម័តកញ្ចប់ថវិកាចំនួន ២លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: