អន្តរជាតិ

ចិនបញ្ជូនអាកាសយាននិក ៣រូបទៅកាន់ស្ថានីយអវកាស “Celestial Palace” ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ

BY
Pheakdey
November 30, 2022

ចិន៖ ប្រទេសចិនបានបញ្ជូនយានអវកាសមួយគ្រឿងផ្ទុកដោយអាកាសយានិកចំនួន ៣នាក់ឆ្ពោះទៅកាន់ស្ថានីយអវកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។ ការបញ្ជូនអាកាសយានិកនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាការផ្លាស់ប្តូរអាកាសយានិកលើកទី ១របស់ចិន ខណៈវាគឺជាបេសកកម្មទី ២ ដែលចិនបានទទួលបាជោគជ័យក្នុងការបញ្ជូនមនុស្សទៅកាន់ទីអវកាសក្នុងគន្លងផែនដីទាប។

ប្រភពខាងលើបានបន្តថា យានអវកាសដែលចិនបានបញ្ជូននៅពេលនេះគឺយានប្រភេទ Shenzhou-15 ឬហៅថា “Divine Vessel” ត្រូវបានបង្ហោះចេញមជ្ឈមណ្ឌលផ្កាយរណប Jiuquan នៅម៉ោង ១១ និង ៨នាទីយប់ថ្ងៃអង្គារម្សិលមិញនេះ ខណៈអាកាសយានិកទាំង ៣រូបនោះរួមមានលោក Fei Junlong អាយុ ៥៧ឆ្នាំ លោក Deng Qingming អាយុ ៥៦ឆ្នាំ ​និងលោក Zhang Lu អាយុ ៤៦ឆ្នាំ។ គួរបញ្ជាក់ថា អាកាសយានិកទាំង ៣រូបនេះគឺជាអ្នកជំនាញផ្នែកអវកាសរបស់ចិន ដែលមានបទពិសោធន៍ក្នុងវិស័យមួយអស់រយៈពេលជិត ២០មកហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Times

Share This Post: