UN ដាក់សម្ពាធលើ FIFA ក្នុងការជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ World Cup នៅពេលអនាគត ក្រោយមតិរិះគន់ចំពោះកាតាបានផ្ទុះឡើងយ៉ាងខ្លាំង
- BY
- Pheakdey
- December 5, 2022
ប្រធានទីភ្នាក់ងារផ្នែកការងារនៃអង្គការសហប្រជាជាតិបានដាក់ដាក់សម្ពាធយ៉ាងខ្លាំងទៅកាន់ FIFA ក្នុងការវាយតម្លៃជ្រើសរើសប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។ ការដាក់សម្ពាធនេះត្រូវបានធ្វើឡើងក្រោយមតិរិះគន់ចំំពោះប្រទេសកាតា ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ បានធ្លាក់មកពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់ជុំវិញបញ្ហារំលោភបំពានសិទ្ធការងារកម្មករ។

ប្រភពខាងបានបន្តថា គេបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រទេសកាតានិងសមិទ្ធផលដ៏អស្ចារ្យដែលកាតាអាចសម្រេចបានរហូតធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ ក្លាយជាព្រឹត្តិការណ៍បាល់ទាត់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ពោលគឺមានតម្លៃប្រមាណជា ២០០ពាន់លានដុល្លារឯណោះ។ យ៉ាងណាក្តី ដើម្បីសម្រេចបាននូវជោគជ័យទាំងនេះកាតាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមកម្មករសំណង់ដើម្បីពន្លឿនការសាងសង់កីឡដ្ឋានបាល់ទាត់ឲ្យរួចរាល់តាមការកំណត់ ខណៈវិធានការនេះបានធ្វើឲ្យក្រុមកម្មករសំណង់ជាច្រើននាក់បានរងគ្រោះថ្នាក់នៅកន្លែងការងារនិងមានកម្មករមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតទៀតផង។ បើយោងតាមរបាយការណ៍មួយបានបង្ហាញថា មានក្រុមកម្មករប្រមាណជា ៤០០-៥០០នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការសាងសង់កីឡដ្ឋានបាល់ទាត់នៅក្នុងប្រទេសកាតា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






