កីឡា

Bayern Munich នឹងពង្រីកកុងត្រារបស់ខ្សែការពារ Joshua Kimmich ដល់ឆ្នាំ 2023

BY
Khmernote Media
March 5, 2018

ខ្សែការពារ Joshua Kimmich របស់ក្លឹប Bayern Munich ខិតជិតឈានដល់ការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich ហើយ។

ខ្សែការពារ Joshua Kimmich របស់ក្លឹប Bayern Munich ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះរូបគេបានបង្ហាញទំរង់លេងបានល្អមែនទែន។ ខ្សែការពារ Joshua Kimmich មិនត្រឹមជាខ្សែការពារដ៏ឆ្នើមនោះទេ កីឡាកររូបនេះអាចធ្វើជាខ្សែបម្រើបានទៀតផង។ ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្ទេរពីក្លឹប RB Leipzig មកកាន់ក្លឹប Bayern Munich កាលពីឆ្នាំ 2015 នៅពេលដែលលោក Pep Guardiola សង្កេតឃើញទំរង់លេងរបស់កីឡាកររូបនេះមានភាពរហ័សនិងមានទេពកោសល្យខ្ពស់។

កុងត្រារបស់ខ្សែការពារ Joshua Kimmich ជាមួយនឹងក្លឹប Bayern Munich នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ប៉ុន្ដែក្លឹប Bayern Munich នឹងបន្ថែមកុងត្រាថ្មីអោយខ្សែការពាររូបនេះនៅបន្ដក្នុងទឹកដី Allianz Arena ដល់ឆ្នាំ 2023។

បុត្រ

ប្រភព៖ Goal

Share This Post: