ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដាក់ពន្ធនាគារស្ត្រីជាសហស្ថាបនិកវេបសាយអាសអាភាសនៅកូរ៉េ និងពិន័យជាទឹកប្រាក់ជាង ១.២ លានដុល្លារអាមេរិក

    BY autoadmin January 10, 2019
    ដាក់ពន្ធនាគារស្ត្រីជាសហស្ថាបនិកវេបសាយអាសអាភាសនៅកូរ៉េ និងពិន័យជាទឹកប្រាក់ជាង ១.២ លានដុល្លារអាមេរិក

    ស្ត្រីម្នាក់ដែលជាសហស្ថាបនិកនៃគេហទំព័រអាសអាភាសដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការក្រុងសេអ៊ូលដាក់ពន្ធនាគារ ៤ឆ្នាំ ដោយសារការប្រើប្រាស់វីដេអូថតដោយកាមេរ៉ាបង្កប់។ ស្រ្តីម្នាក់នោះមានឈ្មោះថា សុង អាយុ ៤៦ឆ្នាំ ដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទជួយ និងចែកចាយសម្ភារៈអាសអាភាសសម្រាប់តួនាទីរបស់នាងក្នុងការដំណើរការគេហទំព័ររបស់ខ្លួន។ សុង គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្សបួននាក់នៅពីក្រោយគេហទំព័រអាសអាភាស ដែលជាគេហទំព័រសិចដ៏ធំមួយរបស់កូរ៉េខាងត្បូង។ គេហទំព័រនេះ គឺចរាចរនូវវីដេអូសិចខុសច្បាប់រាប់ពាន់ ដែលបានថតពីបង្គន់ និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់។

    គេហទំព័រអាសអាភាសនោះមានអ្នកប្រើប្រាស់ជាងមួយលាននាក់ ហើយក៏មានវីដេអូរាប់ពាន់នាក់ត្រូវបានលុបទៅវិញ ដោយសារការផលិត និងការផ្សព្វផ្សាយវីដេអូអាសអាភាស ឬសិច គឺជារឿងខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ សុង ត្រូវបានផាកពិន័យ ១.៤ពាន់លានវ៉ុន (ប្រហែល ១.២លានដុល្លារអាមេរិក) ហើយត្រូវបានបង្គាប់ឱ្យចូលរៀនអំពីការអប់រំទប់ស្កាត់អំពើហឹង្សាផ្លូវភេទរយៈពេល ៨០ ម៉ោង។ រូបភាព និងវីដេអូសិចតាមរយៈកាមេរ៉ាបង្កប់ខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានក្លាយជាបញ្ហាដ៏សំខាន់ ហើយកាលពីខែកក្កដា ឆ្នាំមុន នារីរាប់ពាន់នាក់បានដើរជាក្បួនដង្ហែរតាមដងផ្លូវនៅក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងការកើនឡើងនៃរូបភាពអាសអាភាសតាមរយៈកាមេរ៉ាបង្កប់នេះ ដោយពួកគេបានស្រែកខ្លាំងៗថា៖ «ជីវិតរបស់ពួកយើង មិនមែនជាសប្បាយរបស់អ្នកទេ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: