អន្តរជាតិ

អឺរ៉ុបបានបង្កកទ្រព្យសម្បត្តិក្រុមសេដ្ឋីរុស្ស៊ីប្រមាណជាង ២០ពាន់លានដុល្លារ ​ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងមក

BY
Pheakdey
December 10, 2022

អឺរ៉ុប៖ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមក ពិភពលោកបានដាក់ចេញទណ្ឌកម្មក្នុងរូបភាពផ្សេងៗជាបន្តបន្ទាន់ដើម្បីប្រឆាំងនឹងទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីមួយចំនួនដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ ជាទូទៅទណ្ឌកម្មដែលគេអាចដាក់ប្រឆាំងទៅនឹងក្រុមមហាសេដ្ឋីនិងឥស្សរិយជនរុស្ស៊ីនោះគឺការហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលក្នុងប្រទេសណាមួយនិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាដើម។

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍  ទី១០ ខែធ្នូនេះបានបញ្ជាក់ថា គិតត្រឹតពេលនេះក្រុមប្រទេសនៅតំបន់អឺរ៉ុបបានបង្កកទ្រព្យសម្បតិ្តរបស់សេដ្ឋីរុស្ស៊ីសរុបចំនួនជាង ២០ពាន់លានដុល្លារហើយគិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក។ ក្នុងចំណោមប្រទេសជាសមាជិកសភាពអឺរ៉ុបទាំង ២៧ប្រទេសនោះគឺគេបានកត់សម្គាល់ឃើញថាមានប្រទេសចំនួន ៤ ដែលបានបង្កកទ្រព្យសម្បត្តិឥស្សរិយជនរុស្ស៊ីច្រើនជាងគេ មានដូចជា ប្រទេសបែលហ្សិកដែលបានបង្កកទ្រព្យសម្បត្តិប្រមាណជា ៣,៧ ពាន់លានដុល្លារ ប្រទេសលុចសំបួរបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៦​ពាន់លានដុល្លារ ប្រទេសអ៊ីតាលីបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៤ ពាន់លានដុល្លារ និងប្រទេសអាឡឺម៉ង់បានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,២ ពាន់លានដុល្លារ៕

Roman Abramovich's yacht is 'the prize to seize' amid Russia conflict

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Times 

Share This Post: