Dembele មិនមានគម្រោងចាកចេញពីក្លឹប Barcelona ឡើយ ទោះបីជាក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ក៏ដោយ
- March 5, 2018
ខ្សែប្រយុទ្ធ Ousmane Dembele មិនមានគម្រោងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវក្ដៅខាងមុខនេះឡើយ ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ក៏ដោយ។

ខ្សែប្រយុទ្ធ Ousmane Dembele គិតមកដល់ពេលនេះគឺមិនទាន់បានសុតបញ្ចូលទីអោយក្លឹបអ្នកមានបុណ្យ Barcelona នៅឡើយទេ ក្រោយពេលរូបគេបានអវត្តមានជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona អស់រយៈពេលជាច្រើនខែដោយសារតែបញ្ហារបួស។ គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ Ousmane Dembele ទើបតែបង្ហាញខ្លួនអោយក្លឹប Barcelona បាន 10 ប្រកួតប៉ុណ្ណោះ។ នៅក្នុងរដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Dembele នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona អាចថាជារដូវកាលដ៏លំបាកមួយសម្រាប់រូបគេ ព្រោះ Dembele កំពុងទទួលរង់សម្ពាធជាច្រើនពីសំណាក់អ្នកគាំទ្រ ក្រោយពេលរូបគេបង្ហាញទំរង់លេងមិនសូវល្អដូចកាលនៅក្នុងក្លឹប Borussia Dortmund។
ដូចគ្នានឹងនោះដែរ ក្លឹបកាំភ្លើងធំ Arsenal កំពុងមានចំណាប់អារម្មណ៍ក្នុងការនាំខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ ប៉ុន្ដែខ្សែប្រយុទ្ធ Dembele បានសម្រេចចិត្តថារូបគេនឹងមិនចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ឡើយនៅក្នុងរដូវកាលនេះ។ ហើយ Dembele បានប្ដេជ្ញាថានឹងធ្វើអោយអាជីពរបស់គេនៅក្នុងក្លឹប Barcelona បានជោគជ័យទៀតផង។

បុត្រ
ប្រភព៖ Goal
- Share This Post:






