អាមេរិកសម្រេចចំណាយប្រាក់ ២ពាន់លានដុល្លារដើម្បីទិញថ្នាំកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣
- BY
- Pheakdey
- December 14, 2022
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានសម្រេចចំណាយប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតដើម្បីទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ២ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះគឺអាចបញ្ជាទិញថ្នាំ Paxlovid ពីក្រុមហ៊ុន Pfizer បានប្រមាណជា ៣,៧លានប្រអប់។

សូមបញ្ជាក់ជូនថា ការអនុម័តលើកញ្ចប់ថវិកាចំនួន ២ពាន់លានដុល្លារនៅពេលនេះគឺជាការអនុម័តថវិកាបន្ថែមពីលើគម្រោងថវិកាចាស់ ខណៈនាពេលកន្លងមកអាមេរិកធ្លាប់បានបញ្ជាទិញថ្នាំប្រភេទខាងលើចំនួន ២លានប្រអប់រួចម្តងហើយ។ ប្រភពខាងលើបន្តទៀតថា តាមគម្រោងថវិកាចាស់គឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងចំណាយប្រាក់រហូតដល់ ១០,២ពាន់លានដុល្លារសម្រាប់បញ្ជាទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថវិកានេះនឹងត្រូវអនុម័តជាកញ្ចប់តូចៗជាច្រើនដំណាក់កាលផ្អែកលើភាពចាំបាច់ជាក់ស្តែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






