ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បំបៅទារកដោយទឹកដោះគោម្សៅអាចនឹងធ្វើឱ្យពួកគេក្លាយជាអ្នកប្រើដៃឆ្វេង ប៉ុន្តែ ២០ភាគរយនៃទារកដៃឆ្វេងនឹងប្រែជាប្រើដៃស្តាំវិញ ដោយការបំបៅដោះម្តាយ ៩ខែដំបូង

    BY autoadmin January 11, 2019
    បំបៅទារកដោយទឹកដោះគោម្សៅអាចនឹងធ្វើឱ្យពួកគេក្លាយជាអ្នកប្រើដៃឆ្វេង ប៉ុន្តែ ២០ភាគរយនៃទារកដៃឆ្វេងនឹងប្រែជាប្រើដៃស្តាំវិញ ដោយការបំបៅដោះម្តាយ ៩ខែដំបូង

    ការស្រាវជ្រាវបានរកឃើញថា ការបំបៅទារកដោយដបទឹកដោះគោ (ដោយមិនបំបៅដោះ) នឹងធ្វើឱ្យទារកនោះក្លាយជាមនុស្សដៃឆ្វេង។ មានការជជែកវែកញែកមួយថា តើការប្រើប្រាស់ដៃឆ្វេង ឬស្ដាំ ជារឿងកើតដោយធម្មជាតិ ឬយើងជាអ្នកកំណត់ ព្រោះសូម្បីតែកូនភ្លោះដែលមានកូដហ្សែនដូចគ្នាក៏នៅតែខុសគ្នាត្រង់រឿងដៃឆ្វេង ឬស្ដាំនេះ។ យ៉ាងណាមិញការស្រាវជ្រាវថ្មីបានរកឃើញថា របៀបនៃការចិញ្ចឹមបីបាច់ទារកដើរតួជាកត្តាដ៏សំខាន់ក្នុងការកំណត់នេះ។

    ការសិក្សានេះបានផ្អែកលើការស្រាវជ្រាវនៅក្នុងប្រទេសចំនួនប្រាំរួមមាន៖ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់… ដែលពាក់ព័ន្ធនឹងស្ត្រី និងទារកចំនួន ៦២,១២៩ គូ។ ក្នុងនោះអ្នកស្រាវជ្រាវបាននិយាយថា ការបំបៅកូនដោយទឹកដោះម្តាយលើសពី ៦ខែ អាចកាត់បន្ថយឪកាសដែលទារកនឹងត្រូវប្រើដៃឆ្វេង ១៣ ទៅ ១០ភាគរយ។ នេះមានន័យថា អ្នកដែលធម្មជាតិប្រើដៃឆ្វេងប្រហែលជា ២២ភាគរយ នឹងប្រែជាអ្នកប្រើដៃស្តាំវិញប្រសិនបើពួកគេត្រូវបានបំបៅដោយទឹកដោះម្តាយក្នុងរយៈពេលលើសពី ៦ខែ ។

    អ្នកស្រាវជ្រាវក៏បានណែនាំថា ដំណើរការផ្នែកខាងស្តាំនៃខួរក្បាល ឬផ្នែកខាងឆ្វេងនៃខួរក្បាលរបស់ទារក នឹងត្រូវបានកំណត់ក្នុងកំឡុង ៩ខែ ដំបូង ដូច្នេះហើយរបៀបរបបនៃការចិញ្ចឹមបីបាច់ទារកដើរតួជាកត្តាដ៏សំខាន់ក្នុងការកំណត់នេះ។ ទោះបីជាយ៉ាងណាក៏ដោយមនុស្សល្បីៗជាច្រើនគឺដៃឆ្វេងរួមមានទាំង អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា និងប៊ីលគ្លីនតុន វិចិត្រករលោក Leonardo Da Vinci និងជាងចម្លាក់លោក Michelangelo សុទ្ធសឹងជាអ្នកដៃឆ្វេង។

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: