អន្តរជាតិ

UN សម្រេចដកអ៊ឺរ៉ង់ចេញពីស្ថាប័នសិទ្ធស្រ្តី ក្រោយកងកម្លាំងអ៊ឺរ៉ង់បើកការបង្រ្កាបយ៉ាងយោឃៅទៅលើក្រុមបាតុករជាស្រ្តី

BY
Pheakdey
December 15, 2022

អង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតដកប្រទេសអ៊ឺរ៉ង់ចេញពីស្ថាប័នសិទ្ធស្រ្តីហើយកាលពីថ្ងៃពុធ ទី១៥ ខែធ្នូម្សិលមិញនេះ​ ក្រោយកងកម្លាំងអ៊ឺរ៉ង់បានធ្វើការបង្ក្រាបយ៉ាងហឹង្សាបំផុតទៅលើក្រុមអ្នកតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាល ដែលភាគច្រើនគឺជាស្រ្តីទន់ខ្សោយនិងងាយរងគ្រោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia បានបញ្ជាក់ថា តាមរយៈការសម្រេចរបស់ UN ខាងលើនេះ គឺមានន័យថា ប្រទេសអ៊ឺរ៉ង់នឹងត្រូវគេដកចេញពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៦ ។

គួរបញ្ជាក់ជូនថា អ៊ឺរ៉ង់គឺជាសាធារណៈរដ្ឋឥស្លាមដែលអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋជាស្រ្តី ហើយជាទូទៅស្រ្តីអ៊ឺរ៉ង់ពុំមានសិទ្ធ ឬត្រូវបានគេផ្តល់តម្លៃឲ្យស្មើនឹងបុរសឡើយ ទាំងនៅក្នុងសង្គម និងនៅកន្លែងការងារ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺកាលពីពេលថ្មីនេះ កងកម្លាំងអ៊ឺរ៉ង់បានបើកការបង្ក្រាបយ៉ាងចាស់ដៃបំផុតទៅលើហ្វូងបាតុករ ដោយបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ និងបានបាញ់សម្លាប់បាតុករជាច្រើននាក់ ខណៈភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាស្រ្តី និងក្មេងស្រី៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: