កូរ៉េខាងត្បូងដាក់ផែនការក្លាយជាអ្នកលក់អាវុធធំបំផុតលំដាប់ទី ៤នៅលើពិភពលោកត្រឹមឆ្នាំ ២០២៧
- BY
- Pheakdey
- December 16, 2022
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Star នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវផែនការដ៏ធំមួយក្នុងវិស័យយោធារបស់ខ្លួន ដោយកូរ៉េខាងត្បូងចង់ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំមួយនៅក្នុងទីផ្សារពិភពលោកត្រឹមឆ្នាំ ២០២៧ខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះប្រទេសកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា ជាប្រទេសដែលបាននាំចេញអាវុធដ៏មួយរួចទៅហើយសម្រាប់ទៅក្នុងទីផ្សារអាស៊ី ខណៈនៅក្នុងរយៈពេលជាច្រើនចាំចុងក្រោយនេះការបញ្ជាទិញអាវុធនិងសម្ភារៈយោធាពីប្រទេសកូរ៉េខាងត្បូងសម្រាប់ទីក្នុងទីផ្សារអ៊ឺរ៉ុបបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញបានចុះកិច្ចព្រមព្រៀងទិញអាវុធនិងសម្ភារៈយោធាមួយចំនួនពីប្រទេសកូរ៉េខាងត្បូងមានដូចជា រថក្រោះចំនួន ៩៨០គ្រឿង កាំភ្លើងធំប្រភេទ Howitzers ចំនួន ៦៤៨គ្រឿង និងយន្តហោះចម្បាំងចំនួន ៤៨គ្រឿង ខណៈកិច្ចព្រមព្រៀងមួយនេះមានតម្លៃរហូតដល់ ១៩,៦ពាន់លានដុល្លារអាមេរិកឯណោះ។ បើគេពិនិត្យលើទំហំទឹកប្រាក់នៃការលក់អាវុធរបស់កូរ៉េខាងត្បូងវិញគឺឃើញថា មានការកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ ២០១១ កូរ៉េខាងជើងនាំចេញអាវុធក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ ទំហំទឹកប្រាក់បានកើនដល់ ៣,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ បន្តកើនឡើងដល់ ៧ពាន់លានដុល្លារ និងនៅក្នុងឆ្នាំ ២០២២នេះកូរ៉េខាងត្បូងអាចលក់អាវុធបានរហូតដល់ ១០ពាន់លានដុល្លារ។ ដោយផ្អែកលើកភាពរីកចម្រើនក្នុងវិស័យយោធាដូចខាងលើនេះហើយ ទើបកូរ៉េខាងត្បូងបានដាក់ចេញនូវផែនការដ៏ធំមួយគឺកូរ៉េខាងត្បូងចង់ក្លាយខ្លួនជាអ្នកលក់អាវុធធំបំផុតលំដាប់ទី ៤នៅលើពិភពលោកត្រឹមឆ្នាំ ២០២៧៕

អត្ថបទ៖ ភក្តីប្រភព៖ The Star
- Share This Post:






