អន្តរជាតិ

តួលេខជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុកាណ៍បាក់ដីនៅម៉ាឡេស៊ីបន្តកើនឡើងដល់ ២១នាក់

BY
Pheakdey
December 17, 2022

ម៉ាឡេស៊ី៖ របាយការណ៍ចុងក្រោយស្តីករណីបាក់ដីនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូនេះគឺគេបានបន្តរកឃើញជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ២១នាក់ ហើយក្នុងនោះក៏មានក្មេងតូចចំនួន ៥នាក់ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២នាក់ ជាម្តាយនិងកូន ដែលបានកប់ជាប់ក្នុងដីទាំងរស់ហើយក្រោយមកក៏បានដាច់ខ្យល់ស្លាប់មុនពេលក្រុមអ្នកជួយសង្គ្រោះទៅដល់កន្លែងកើតហេតុបន្តិច។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះប្រតិបត្តិការណ៍របស់ក្រុមអ្នកជួយសង្គ្រោះជនរងគ្រោះនៅមិនទានមិទបញ្ចប់ជទាំងស្រុងនៅឡើយទេ ដោយគេនៅប​​ន្តជីកកកាយដីនិងសម្អាតគំនរបាក់បែកជាច្រើនទៀតដើម្បីធ្វើឲ្យប្រាកដថា គ្មានជនរងគ្រោះឬទ្រព្យសម្បត្តិសំខាន់ៗណាមួយបានកប់ជាប់នៅក្នុងនោះទេ។ ជុំវិញករណីគ្រោះថ្នាក់ដ៏អាណោចអាធ័មនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ចំ​នួន ១០,០០០ រីងហ្គីត (២,២៦០ ដុល្លារ) ខណៈជនរងគ្រោះបានរងរបួសនិងបានជួយសង្គ្រោះឲ្យរួចជីវិតអាចទទួលបានឧបត្ថម្ភចំនួន ១,០០០ រីងហ្គីត (២២៦ ដុល្លារ) ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: