អន្តរជាតិ
តោះ!!!! មកដឹងពីចំនួនប្រាក់រង្វាន់ដែលក្រុមអាហ្សង់ទីន ជើងឯកបាល់ទាត់ពិភពលោក World Cup នឹងទទួលបាន
BY Naren
December 19, 2022
(អន្តរជាតិ)៖ Lionel Messi និងអាហ្សង់ទីន មិនត្រឹមតែបានលើកពានជើងឯកបាល់ទាត់ពិភពលោក World Cup ពេលយកឈ្នះបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤២លានដុល្លារអាមេរិក។ កីឡាករនៅក្នុងក្រុមជម្រើសជាតិត្រូវបានគេរំពឹងថានឹងទទួលបានមួយចំណែកធំនៃប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ត្រូវបានចែកអាស្រ័យលើសហព័ន្ធបាល់ទាត់។

ទោះចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ បារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ ក្នុងនាមជាចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខបីគឺក្រូអាស៉ី ដែលទទួលទឹកប្រាក់២៧លានដុល្លារ និងចំណាត់ថ្នាក់លេខ៤គឺប្រទេសម៉ារ៉ុកជាមួយនឹង ២៥លានដុល្លារ ។
រាល់ក្រុមដែលបានចូលរួមក្នុងការប្រកួត World Cup ទទួលបានប្រាក់រង្វាន់។ សរុបមក FIFA នឹងផ្តល់រង្វាន់ ៤៤០លានដុល្លារ ដល់ក្រុមដែលចូលរួមក្នុងការប្រកួតនៅឆ្នាំនេះ៕


ប្រភព៖ usatoday