ខ្សែប្រយុទ្ធ Munir El Haddadi បានផ្ទេរទៅកាន់ Sevilla ហើយកាលពីម្សិលមិញនេះ ក្រោយពេលរួមរស់ជាមួយនឹង Barcelona អស់ជាច្រើនរដូវកាល
- January 12, 2019
ក្លឹប Sevilla បានបញ្ជាក់ថាពួកគេបានឈានដល់ការព្រមព្រៀងទិញខ្សែប្រយុទ្ធ Munir El Haddadi ពីក្លឹប Barcelona កាលពីម្សិលមិញនេះ។

បន្ទាប់ពីខ្សែប្រយុទ្ធ Munir El Haddadi ពិបាកស្វែងរកឱកាសក្នុងការជាប់ជម្រើសដំបូងរបស់លោក Ernesto Valverde ក្នុងរដូវកាលនេះ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះសម្រេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកក្លឹបថ្មីដែលផ្ដល់ឱកាសឲ្យរូបគេបានបង្ហាញខ្លួនលើទីលានញឹកញាប់ឡើងវិញ។
ក្លឹប Sevilla និងក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមលើកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធ El Haddadi ក្នុងតម្លៃផ្ទេរ 1លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះបានរួមរស់ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona តាំងពីឆ្នាំ 2014/2015 ក្នុងរដ្ឋកាលលោក Luis Enrique។ ខ្សែប្រយុទ្ធរូបនេះត្រូវបានលោក Enrique នាំយកពីឈុត B របស់ក្លឹប Barcelona។ ក្នុងរយៈពេលប៉ុន្មានរដូវកាលជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona នេះ ខ្សែប្រយុទ្ធ Munir El Haddadi បង្ហាញខ្លួនបានចំនួន 56 ប្រកួតនិងសុតបញ្ចូលទិបានចំនួន 12 គ្រាប់។

បុត្រ
ប្រភព៖ 90min
- Share This Post:






