ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ពូទីន និយាយថា រុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនហើយ

    BY Pheakdey December 23, 2022
    លោក ពូទីន និយាយថា រុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនហើយ

    រុស្ស៊ី៖ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។ បើតាមប្រសាសន៍របស់ ពូទីន បានបញ្ជាក់បន្ថែមថា ការបិទបញ្ចប់សង្គ្រាមនេះប្រហែលជាមិនអាចជៀសផុតពីការស្វែងរកដំណោះតាមបែបកាទូតនោះទេ។

    បុរសខ្លាំងរបស់រស្ស៊ីបានបញ្ជាក់ច្បាស់ៗថា​​ គោលដៅរបស់យើងគឺមិនមែនចង់បង្វែរស្ថានការសង្គ្រាមនោះទេ តែពិតណាស់យើងចង់បិទបញ្ចប់សង្គ្រាមតែម្តង ហើយបើអាចបិទបញ្ចប់បានកាន់តែឆាប់គឺកាន់តែល្អ។ គួរកត់សម្គាល់ថា ការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីដូចខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅជួបជាមួយលោកប្រធានាធិបតីអាមេរិក​ Joe Biden ដោយផ្ទាល់នៅសេតវិមានអាមេរិកបានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: