ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែតបាងកកប៉ុស្តិ៍៖ របាយការណ៍មួយបង្ហាញថា នៅប្រទេសចិនកំពុងមានតួលេខឆ្លងកូវីដ-១៩ថ្មីខ្ទង់ ១លាននាក់ និងបាត់បង់ជីវិតខ្ទង់ ៥ពាន់នាក់ក្នុងមួយថ្ងៃ

    BY Khmernote Media December 24, 2022
    កាសែតបាងកកប៉ុស្តិ៍៖ របាយការណ៍មួយបង្ហាញថា នៅប្រទេសចិនកំពុងមានតួលេខឆ្លងកូវីដ-១៩ថ្មីខ្ទង់ ១លាននាក់ និងបាត់បង់ជីវិតខ្ទង់ ៥ពាន់នាក់ក្នុងមួយថ្ងៃ

    ចិន៖ របាយការណ៍បែបវិភាគមួយនេះបានបង្ហាញថា ប្រទេសចិនទំនងជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំង ដោយតួលេខអ្នកឆ្លងថ្មីអាចដល់ខ្ទង់ ១លាននាក់ ខណៈតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩អាចចំនួនប្រហែលជា ៥,០០០នាក់ក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូបានបញ្ជាក់ថា របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវធ្វើឡើងក្រុមហ៊ុន Airfinity Ltd ដែលជាក្រុមហ៊ុនឯកទេសវិភាគទិន្នន័យ មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

    នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេសចិនអាចវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀតនៅឆ្នាំក្រោយ ដោយនៅក្នុងអំឡុងខែមករា ឆ្នាំ ២០២៣ តួលេខឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចកើនឡើងដល់ខ្ទង់ ៣,៧លាននាក់នៅក្នុងមួយថ្ងៃ ហើយតួលេខនេះនឹងបន្តកើនឡើងដល់ខ្ទង់ ៤,២លាននាក់ក្នុងមួយថ្ងៃនៅក្នុងខែមីនា។ គួរបញ្ជាក់ជូនថា ចិនមានប្រជាពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាជនចិនមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖​ បាងកកប៉ុស្តិ៍

    Share This Post: