ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីវ័យ១៩ឆ្នាំម្នាក់ខំធ្វើការសន្សំប្រាក់យកទៅកែច្រមុះឲ្យស្អាត ចៃដន្យមិនទាន់បានស្អាតផង បែរជាត្រូវស្លាប់ខ្លួនទាំងវ័យក្មេងទៅវិញ

    BY autoadmin January 14, 2019
    នារីវ័យ១៩ឆ្នាំម្នាក់ខំធ្វើការសន្សំប្រាក់យកទៅកែច្រមុះឲ្យស្អាត ចៃដន្យមិនទាន់បានស្អាតផង បែរជាត្រូវស្លាប់ខ្លួនទាំងវ័យក្មេងទៅវិញ

    ចិន៖ មន្ទីរពេទ្យវះកាត់កែសម្ផស្ស និងគ្រួសារមួយបានឈានដល់កិច្ចព្រមព្រៀង ក្រោយពីការស្លាប់របស់នារីអាយុ ១៩ឆ្នាំ ដោយសារតែផលវិបាកអំឡុងពេលវះកាត់របស់នាង។ ដើមហេតុគឺនារីជំទង់ម្នាក់ឈ្មោះ Xia Lisha បានចូលទៅក្នុងមន្ទីរពេទ្យលីមៃកាង (Li Mei Kang) ក្នុងទីក្រុង Guiyang កាលពីថ្ងៃ ទី៣ ខែមករា ដើម្បីកែកុនច្រមុះរបល់នាង។ ក្រោយមកជាអកុសលដោយក្នុងកំឡុងពេលនៃការវះកាត់នាងបានទទួលរងនូវប្រតិកម្មយ៉ាងធ្ងន់ធ្ងរពីការប្រើថ្នាំស្ពឹក។

    ជនរងគ្រោះ Xia Lisha ក៏បានវិវត្តទៅជាគ្រុនក្តៅខ្លាំង អត្រាចង្វាក់បេះដូងរបស់នាងបានកើនឡើងយ៉ាងឆាប់រហ័ស និងមានការកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាម ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់ទៅហើយ។ យ៉ាងណាមិញម្តាយរបស់នាង Xia Lisha បានមានការតក់ស្លុត និងសោកស្ដាយចំពោះការបាត់បង់នេះ និងបានស្រែកយំថា៖ «Lisha គ្រាន់តែចង់ស្អាត នាងមិនសមនឹងស្លាប់ដូចនេះទេ» ។

    ម្ដាយរបស់ Lisha ក៏បានប្រាប់អ្នកយកព័ត៌មានថា កូនស្រីរបស់គាត់បានខិតខំធ្វើការងារក្រៅម៉ោងសន្សំប្រាក់គ្រប់គ្រាន់ ដើម្បីចំណាយសម្រាប់ការធ្វើច្រមុះ ដែលមានតម្លៃ ២៦,៩០០ យ័ន (៣,៩០០ដុល្លារអាមេរិក)។ យ៉ាងណាមិញអាជ្ញាធរមូលដ្ឋានកំពុងធ្វើការស៊ើបអង្កេតលើការស្លាប់របស់នាង Lisha ហើយកាលពីថ្ងៃអង្គារនេះ មន្ទីរពេទ្យលីមៃកាង និងគ្រួសាររបស់ Xia បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយភាគីទាំងពីរមិនបាននិយាយជាសាធារណៈអំពីការដោះស្រាយនោះទេ ប៉ុន្តែប្រភពមួយបាននិយាយថា គ្រួសាររបស់ Lisha បានទទួលសំណងជាង ១.៦លានយ័ន (២៤០,០០០ដុល្លារអាមេរិក)៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: