ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្វេគចិត្តជាខ្លាំង!!! គិលានុបដ្ឋាកម្នាក់ជ្រុលដៃធ្វើឱ្យដាច់ក្បាលទារកពេលកំពុងសម្រាល ដោយសារតែខ្លួនស្រវឹងជោគជាំ

    BY autoadmin January 15, 2019
    សង្វេគចិត្តជាខ្លាំង!!! គិលានុបដ្ឋាកម្នាក់ជ្រុលដៃធ្វើឱ្យដាច់ក្បាលទារកពេលកំពុងសម្រាល ដោយសារតែខ្លួនស្រវឹងជោគជាំ

    គិលានុបដ្ឋាកម្នាក់ នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានស្រវឹងខណៈពេលកំពុងចូលរួមក្នុងដំណើរការសម្រាលកូនឱ្យស្ត្រីម្នាក់ កាលពីថ្ងៃ ទី៦ ខែមករា ដែលបណ្តាលឱ្យទារកដាច់ក្បាលនៅក្នុងផ្ទៃរបស់ម្តាយ។ យោងតាមសារព័ត៌មាន Hindustan Times គិលានុបដ្ឋាករូបនេះត្រូវបានគេជឿថា បានជ្រុលដៃទាញទារកពេលកំពុងចាប់កំណើតយ៉ាងខ្លាំង ហើយក៏បានបណ្តាលឱ្យទារកដាច់ក្បាលទៅក្នុងពោះម្តាយវិញ។

    បន្ទាប់ពីឧប្បត្តិហេតុអកុសលនេះរួច គិលានុបដ្ឋាកនេះបានលួចបោះចោលសាកសពទារកដោយសម្ងាត់ និងមិនបានប្រាប់ដល់ថ្នាក់លើរបស់គាត់ឡើត ហើយគាត់ថែមទាំងបានប្រាប់ក្រុមគ្រួសាររបស់ស្ត្រីនោះឱ្យនាំនាងទៅមន្ទីរពេទ្យផ្សេងទៀតទៅវិញ! បន្ទាប់មកស្ត្រីនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Jawahar។ គ្រូពេទ្យឯកទេសនៅទីនោះ លោក Ravindra Sankhla បានឱ្យថា ដំបូងគាត់ត្រូវបានគេប្រាប់ថា ទារកត្រូវបានផ្តល់កំណើតដោយជោគជ័យ ប៉ុន្តែគាត់ឆ្ងល់ថា ហេតុអ្វីសុកនៅតែមាននៅក្នុងស្បូនស្ដ្រីរងគ្រោះដដែលទៅវិញ? ក្រោយមកក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីពួកគេរកឃើញថា ក្បាលទារកបានដាច់ និងនៅតែស្ថិតក្នុងសុក។ ក្រោយមកលោកវេជ្ជបណ្ឌិត Ravindra បានរាយការណ៍ព័ត៌មាននេះទៅស្ត្រីរងគ្រោះឈ្មោះ ឌីឆាកានវ៉ា និងគ្រួសាររបស់គាត់ភ្លាមៗ។ ស្ត្រីរងគ្រោះក៏ត្រូវបានប្តូរទៅមន្ទីរពេទ្យ Jodhpur ដើម្បីបន្តសម្រាកព្យាបាលឱ្យគេចផុតពីភាពគ្រោះថ្នាក់។

    យ៉ាណាមិញលោកវេជ្ជបណ្ឌិត Nikhil Sharma ជាអ្នកទទួលខុសត្រូវនៅមណ្ឌលសុខភាពកើតហេតុបាននិយាយថា គាត់មិនបាននៅប្រចាំការនោះទេ ហើយក្រុមគិលានុបដ្ឋាក ២នាក់ បានធ្វើការសម្រាលកូនដល់ស្ត្រីរងគ្រោះដោយមិនប្រាប់គាត់។ គិលានុបដ្ឋាកពីរនាក់នោះមានឈ្មោះថា Amrit Lal និង Junjhar Singh ហើយពេលនេះពួកគេត្រូវបានបញ្ឈប់ពីការងាររង់ចាំការកាត់ទោស ដែលករណីនេះគឺក្រោមមាត្រាទី​ ៣០៤ A (បង្កឱ្យស្លាប់ដោយការធ្វេសប្រហែស) និងមាត្រាទី ៣៣៦ (ការគំរាមកំហែងជីវិតមនុស្ស) នៃក្រមព្រហ្មទណ្ឌឥណ្ឌា (IPC) ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: