Chelsea កំណត់តម្លៃខ្លួន Hazard ដល់ទៅ 100លានផោន ប្រសិនបើ Real Madrid ចង់នាំ Hazard ចេញពីទឹកដី Stamford Bridge
- January 15, 2019
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea បានកំណត់តម្លៃខ្លួនខ្សែបម្រើប្រយុទ្ធ Eden Hazard នៅក្នុងតម្លៃផ្ទេរ 100លានផោន ទើបអាចនាំ Hazard ចាកចេញពីទឹកដី Stamford Bridge បាន។

ខ្សែបម្រើឆ្នើមសញ្ជាតិប៊ែលហ្សិករូបនេះនៅសល់កុងត្រាតែ 6 ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea។ ហើយក្នុងមួយរយៈចុងក្រោយនេះ Hazard ត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងដ៏ល្អជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ ក្នុងពេលនេះក្លឹបតោខៀវ Chelsea និងក្លឹបអធិរាជសរ Real Madrid កំពុងស្វែងរកដំណោះស្រាយចំពោះអនាគតរបស់ Hazard ស្របពេលដែល Hazard ធ្លាប់លើកឡើងថារូបគេនឹងសម្រេចចិត្តចំពោះអនាគតរបស់គេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។
ក្លឹបអធិរាជសរ Real Madrid មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Eden Hazard ដោយសារតែ Real Madrid គិតថា Hazard គឺជាបេក្ខភាពដ៏សំខាន់ក្នុងការជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញទៅកាន់ Juventus កាលពីដើមរដូវកាលនេះ។ ហើយកាលពីពេលថ្មីៗនេះ ក្លឹបតោខៀវ Chelsea បានកំណត់តម្លៃខ្សែបម្រើប្រយុទ្ធ Eden Hazard នៅក្នុងតម្លៃ 100លានផោន ប្រសិនបើ Real Madrid ចង់នាំ Hazard ចាកចេញពីទឹកដីអង់គ្លេស

បុត្រ
ប្រភព៖ Goal
- Share This Post:






