Man City លុត Chelsea ៤ : 0 ក្នុងពាន FA Cup ខណៈក្រុមមេឃខៀវអាចឡើងទៅជួបក្រុម Oxford United ឬ Arsenal នៅវគ្គ ៤ក្រុមចុងក្រោយ
- BY
- Pheakdey
- January 9, 2023
អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ Manchester City បានលុតក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ៤ ទល់ ០ ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញនេះ ខណៈជ័យជំនះដ៏ត្រចះត្រចង់នេះបានជួយឲ្យក្រុមមេឃខៀវអាចកក់កៅអីវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះបានដោយសុវត្ថិភាពហើយ។ ជ័យជំនះរបស់កូនក្រុមលោក Pep Guardiola គឺអាចរកបានដោយកីឡាករ Riyad Mahrez នៅនាទី ទី២៣ និងនាទី ទី៨៥ កីឡាករ Julian Alvarez រកបានមួយគ្រាប់នៅនាទី ទី៣០ ខណៈកីឡករវ័យក្មេង Phil Foden ក៏អាចរកបានមួយគ្រាប់ផងដែរនៅនាទី ទី៣៨។
គួរកត់សម្គាល់ថា នៅវគ្គ ៤ក្រុមចុងក្រោយ Manchester City អាចនឹងត្រូវលេងទល់នឹងក្រុម Oxford United ឬក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី ២៨ ខែមករានេះ ខណៈក្រុមទាំង ២នេះនឹងត្រូវប្រកួតគ្នានៅម៉ោង ៣ទៀបភ្លឺស្អែកនេះ។ សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួត ៥ដងចុងក្រោយនេះគឺក្រុម Manchester City អាចយកជ័យជំនះលើក្រុម Chelsea បានទាំងអស់ ដោយនៅក្នុងនោះមាន ៣ប្រកួតគឺជាការលេងនៅក្នុងពាន Premier League ១ ប្រកួតគឺជាការលេងនៅក្នុងពាន EFL Cup និងការប្រកួតកាលពីយប់មិញនេះគឺជាលេងនៅក្នុងពាន FA Cup៕

អត្ថបទ៖ ភក្តី
ប្រភព៖ Live Score
- Share This Post:






